Sponsor

តុលាការ​ទីក្រុង​សេអ៊ូល​បាន​សម្រេច​ចេញ​ដីកា​បញ្ចប់​រឿង​ក្ដី​ អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក​ស្រី​ ផាក ​គីន​ហេ​ (Park Geun-hye)​ រួច​ហើយ​ ដោយ​រដ្ឋអាជ្ញា​បាន​អនុញ្ញាត​ឲ្យ​ចាប់​ខ្លួន​ពី​បទ ​រំលោភ​អំណាច ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ កាល​ពី​ល្ងាច​ថ្ងៃ​ទី​៣០​ ខែ​មីនា​ម្សិលមិញ។ រហូត​មក​ដល់​ព្រឹក​នេះ​ លោក​ស្រី​កំពុង​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​ពន្ធនាគារ​សេអ៊ូល​ ដោយ​ជាប់​ខ្លួន​យ៉ាង​តិច​១០​ឆ្នាំ​។

​អតីត​ប្រធានាធិបតី​វ័យ​ ៦៥​ឆ្នាំ​រូប​នេះ​ ក៏​ត្រូវ​បាន​តុលា​​ចោទ​ប្រកាន់​ផង​ដែរ​ពី​បទ ​រួម​គំនិត​គ្នា​ជាមួយ​មិត្តភ័ក្ដិ​ជំនិត​ម្នាក់​ ដែល​​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ធំៗ​ជាច្រើន​នៅ​ កូរ៉េខាងត្បូង បង់​ប្រាក់​ជាង​ ៧០​លាន​ដុល្លារ​ក្រោម​រូបភាព​ជា​អំណោយ​ឱ្យ​ទៅ​មូលនិធិ​គ្រប់គ្រង​ដោយ​ស្ត្រី​ឈ្មោះ​ ឆយ​ ស៊ូន​ស៊ីល (Choi Soon-sil)។

សូម​រម្លឹក​ថា​ កាល​ពី​ថ្ងៃ​ទី​១០​ ខែ​មីនា​ ឆ្នាំ​២០១៧​ កន្លង​ទៅ​ តុលាការ​ធម្មនុញ្ញ​កូរ៉េខាងត្បូង​ បាន​ចេញ​សាលក្រម​ទម្លាក់​លោក​ស្រី ផាក គឺន​ហេ​ ចេញ​ពី​តំណែង​ប្រធានាធិបតី​ ខណៈ​មហាជន​ប្រមូល​គ្នា​តវ៉ា​យ៉ាង​ពុះកញ្ជ្រោល​ប្រឆាំង​លោក​ស្រី​ ពាក់ព័ន្ធ​ទៅ​នឹង​អំពើ​ពុករលួយ​ក្នុង​ប្រទេស​ នឹង​បាន​រៀប​ចំ​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​ នា​រយៈ​ពេល​ ៦០​ថ្ងៃ​បន្ទាប់ផងដែរ​៕

ប្រភព៖ BBC

ផ្ដល់សិទ្ធិដោយ៖KQUBE

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor