Sponsor

ខេត្តកណ្ដាល៖ កាលពីវេលាម៉ោង១១និង៣៥នាទីថ្ងៃទី២៨មិនា២០១៧នេះ នៅ​លេីផ្លូវជាតិលេខ០៨ ត្រង់ចំណុច ភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ចន្លោះគីឡូម៉ែត្រលេខ 29-30 បង្កឡើង ដោយម៉ូតូម៉ាកNex ធន់C110 ពណ៌សលាយខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1CA-2280 ដែលបើកបរដោយឈ្មោះ ឡៃ ភាពភេទ ប្រុស អាយុ២៨ឆ្នាំនៅភូមិព្រៃតាជយ័ ឃុំខ្សេនខ្សាន ស្រុកឧត្ដុង ខេត្តកំពង់ស្ពឺ បើកបរក្នុងទិសដៅព្រៃវែងទៅភ្នំពេញ(ត្បូងទៅជើង) ពេលមកដល់ចំណុចកើតហេតុខាងលើម៉ូតូបានវ៉ាជែងជាមួយម៉ូតូ០១គ្រឿងទៀតមិនស្គាល់អត្តសញ្ញាណហើយបានដួលមកខាងឆ្វេងដៃរបស់ខ្លួនបានខ្ទាតចូលក្រោមរថយន្តម៉ាកHiNoប្រភេទបែន ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ3D-6417 បើកមិនស្គាល់អត្តសញ្ញាណ(រត់គេចខ្លួនបាត់)។

ករណីនេះបណ្តាលឲ្យរងគ្រោះ០១នាក់ប្រុស(ស្លាប់)នៅកន្លែងកើតហេតុ។ ខូចខាតសំភារៈ០២គ្រឿង រថយន្ត០១គ្រឿងខូចស្រាលម៉ូតូ០១ខូចខាតស្រាល។មូលហេតុអ្នកបើកបរម៉ូតូបើកវ៉ាជែង ខ្វះការប្រុងប្រយត្ន័៕ ដោយ៖ (សុខសាន្ត​)

ផ្ដល់សិទ្ធិដោយ៖VD7News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor