Sponsor

សិល្បៈ ៖ តារា​ចម្រៀង​កញ្ញា​ រតនៈ ពិសី ​ទើប​តែ​ហោះហើរ​ទៅ​សម្ដែង​នៅ​ប្រទេស​កាណាដា ​កាល​ពី​ថ្ងៃ​ទី​២០​មីនា​នេះ​ទេ ហើយ​ក៏​មិនទាន់​បាន​សម្ដែង​ដែរ​ ប៉ុន្តែ​ពេល​នេះ​នាង​ត្រូវ​វិល​មក​ស្រុក​ខ្មែរ​ទាំង​តក់ក្រហល់​ ព្រោះ​កើត​មាន​បញ្ហា​ផ្ទាល់​ខ្លួន​ ដែល​ត្រូវ​វិល​មក​ដោះស្រាយ​ដោយ​ខានមិនបាន​។

ឆ្លើយតប​តាម​សារ​ក្នុង​ហ្វេសប៊ុក​ជា​មួយ​លោក​ តាន់ ចន្ថា​ អ្នក​ផលិត​ព័ត៌មាន​វេបសាយ ​Kqube.net​ កាល​ពី​ថ្ងៃ​ម្សិលមិញ​តារា​ចម្រៀង​កញ្ញា​ រតនៈ ពិសី​ បាន​ប្រាប់​ថា ​នាង​ត្រូវ​វិល​មក​ស្រុក​ខ្មែរ​វិញ​រយៈពេល​ពីរ​ ឬ​បី​ថ្ងៃ​ខាង​មុខ​ ព្រោះ​នាង​មាន​បញ្ហា​ធំ​មួយ​កើត​នៅ​ស្រុក​ខ្មែរ​ ដែល​តម្រូវ​ឲ្យ​នាង​ត្រូវ​តែ​វិល​មក​ដោះស្រាយ​។ទន្ទឹម​នឹង​ការ​បញ្ជាក់​នេះ​កញ្ញា ​រតនៈ ​ពិសី ​មិន​បាន​បញ្ជាក់​ប្រាប់​មូលហេតុ​កើត​មាន​រឿង​នោះ​ច្បាស់​ទេ​ ពោល​គឺ​ពេល​យើង​សុំ​ឲ្យ​នាង​ប្រាប់​មូលហេតុ​ច្បាស់​នាង​មិន​ឆ្លើយតប​ឡើយ។

​ប៉ុន្តែ​បើ​តាម​ព័ត៌មាន​ ក្រៅ​ផ្លូវការ​គួរ​ឲ្យ​ជឿជាក់​មួយ​បាន​បង្ហាញ​ថា​ បញ្ហា​ដែល​កញ្ញា​ រតនៈ​ពិសី ​កើត​មាន​នោះ​គឺ​គ្មាន​រឿង​អ្វី​ក្រៅ​ពី​ជា​មួយ​គូស្នេហ៍​នោះ​ទេ ​តែ​នាង​មិនទាន់​ហ៊ាន​បញ្ជាក់​ច្បាស់ ​ព្រោះ​រឿងរ៉ាវ​មិនទាន់​បាន​ដោះស្រាយ​។

គួរ​បញ្ជាក់​ដែរ​ថា​ តាម​គម្រោង​តារា​ចម្រៀង​កញ្ញា​ រតនៈ ពិសី ​ចេញ​ទៅ​សម្ដែង​នៅ​ប្រទេស​កាណាដា ​លើក​នេះ​មាន​រយៈពេល​ពី​បួន​ទៅ​ប្រាំមួយ​ខែ ​ទើប​ការងារ​របស់​នាង​បាន​ចប់​ ប៉ុន្តែ​ខណៈ​ដែល​នាង​មិនទាន់​បាន​សម្ដែង​ផង​ត្រូវ​វិល​មក​ស្រុក​ទាំង​តប់​ក្រហល់​បែប​នេះ​មិន​ដឹង​ថា​ ការងារ​សម្ដែង​របស់នាងជួប​បញ្ហា ​ឬ​អត់​នោះ​ទេ​​៕

ផ្ដល់សិទ្ធិដោយ៖KQUBE

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor