Sponsor

លោក ​Avigdor Lieberman  រដ្ឋមន្ត្រីការពារជាតិអុីស្រាអែល​​ព្រមាន​ជា​សាធារណ​ថា ទ័ពអាកាស​ខ្លួន​នឹង​បាញ់​កម្ទេច​ប្រព័ន្ធ​ការពារ​ដែន​អាកាស​របស់​ស៊ីរី​ភ្លាមៗ ប្រសិន​បើ​កម្លាំង​ប្រតិបត្តិការ​​ស៊ីរី​នៅ​តែបន្ត​បាញ់​​មីស៊ីល​តម្រង់​មក​រក​យន្តហោះ​ចម្បាំង​អុីស្រាអែល​។

នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន​ RT​ នៅ​រសៀល​ថ្ងៃ​ចន្ទ​ ទី​២០​ ខែ​មីនា​ ឆ្នាំ​២០១៧​។ លោក​ Avigdor Lieberman បាន​ព្រមាន​ថា​ "​លើកក្រោយ ប្រសិន​បើ​ស៊ីរី​ប្រើប្រាស់​ប្រព័ន្ធ​ការពារ​ដែន​អាកាស​របស់​ខ្លួន ​ប្រឆាំង​នឹង​យន្តហោះ​ចម្បាំង​របស់​យើង​ទៀង​ យើង​​នឹង​បាញ់​បំផ្លាញ​ប្រព័ន្ធ​ការពារ​ដែន​អាកាស​របស់​ពួកគេ​វិញ​ភ្លាម!​ លើស​ពី​នេះទៀត​ដរាប​ណា​ស៊ីរី​នៅ​តែ​បន្ត​បញ្ជូន​អាវុធ​ឱ្យ​ក្រុម​ឧទ្ទាម​ហេស​ប៊ូល​ឡា ​ខ្ញុំ​សូម​បញ្ជាក់​ថា​ អុីស្រាអែល​មិន​ចង់​លូក​ដៃ​ចូល​ក្នុង​សង្រ្គាម​ស៊ីរី​ ឬ​ក៏​ប្រឈម​មុខ​នឹង​រុស្ស៊ី​ នោះ​ឡើយ​ ក៏​ប៉ុន្តែ​សន្តិសុខ​អុីស្រាអែល ​គឺ​ជា​អាទិភាព​មុនគេ​បង្អស់"

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ស្ថានភាព​តានតឹង​រវាង​អុីស្រាអែល​ និង​ស៊ីរី​បច្ចុប្បន្ន​កំពុង​ឈាន​ទៅ​រក​ការ​ប្រកាស​សង្គ្រាម​ដោយ​មិន​ស្ទាក់ស្ទើរ ​ខណៈ​ដែល​លោក​នាយករដ្ឋមន្ត្រី Avigdor Lieberman ​ចាត់ទុកថា ស៊ីរី​គឺ​មេ​រករឿង​ និង​ជា​សត្រូវ​លេខ​១​របស់​ខ្លួន​៕

ផ្ដល់សិទ្ធិដោយ៖KQUBE

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor