Sponsor

ភ្នំពេញ៖ គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ដោយ​រថយន្ត​មួយគ្រឿង បើក​បញ្ច្រាស់ រួច​បើក​បុក​រះ​ម៉ូតូ នៅតាម​ផ្លូវ​ស្ថិតនៅ​តាមផ្លូវ​ព្រះមុនីវង្ស សង្កាត់​បឹងត្របែក ខណ្ឌចំការមន ពោល​នៅ​ជិត​ច្រមុះជ្រូក​ក្បាលថ្នល់​នោះ បាន​បណ្តាល​ឲ្យ​ស្លាប់៣នាក់ របួស​ជិត១០នាក់ និង​ខូចខាត​ម៉ូតូ​ជិត១០គ្រឿង​ផងដែរ។

គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​ល្ងាច​ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧នេះ បង្កដោយ​រថយន្ត​មួយគ្រឿង​ម៉ាក Camry ឆ្លាម ពាក់​ស្លាក​លេខ​ភ្នំពេញ 2M-2245។ គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ បណ្តាលមកពី​ជនបង្ក បាន​បើករថយន្ត​បញ្ច្រាស់​ផ្លូវ ពី​ជើង​ទៅ​ត្បូង​ស្រាប់តែ​ជ្រុល​ទៅបុក​ជនរងគ្រោះ កំពុងបើក​ម៉ូតូ​បណ្តាល​ឲ្យ​ស្ត្រី២នាក់ និង​បុរស​ម្នាក់ទៀត បាន​ស្លាប់ភ្លាមៗ នៅ​ហ្នឹង​កន្លែងកើតហេតុ ខណៈ​អ្នករងគ្រោះ​របួស​ជិត១០នាក់ ព្រមទាំង​ខូចខាត​ម៉ូតូ​ជិត១០គ្រឿង​ផងដែរ។

ដោយសារតែ​កំហឹង​ខ្លាំងពេក ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ បាននាំគ្នា​វាយ​អ្នកបើករថយន្ត​ស្ទើរ​ស្លាប់ និង​នាំគ្នា​ទៅ​វាយ​រថយន្ត​បណ្តាល​ឲ្យ​ខូចខាត​ស្ទើរ​ទាំងស្រុង​ផងដែរ។ នៅពេលនេះ​កម្លាំង​សមត្ថកិច្ច​កំពុង​ព្យាយាម​ជួយ​យក​អ្នកបើករថយន្ត​ចេញពី​កន្លែងកើតហេតុ និង​ជួយ​អន្តរាគមន៍​នៅ​កន្លែងកើតហេតុ ដោយសារតែ​មានការ​ផ្ទុះ​តវ៉ា​យ៉ាងខ្លាំង​ពី​ប្រជាពលរដ្ឋ៕ ដោយ៖ (សុវណ្ណ)

ផ្ដល់សិទ្ធិដោយ៖VD7News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor