Sponsor

ខេត្តបាត់ដំបង៖ កាលពីវេលា​ម៉ោង​១៧និង៣០នាទីថ្ងៃទី​២៧ ខែមិនា ឆ្នាំ​២០១៧ម្សិលមិញនេះ នៅ​ក្រុមទី​៣ ភូមិ​ក្រសាំង ឃុំ​តា​ម៉ឺន ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។​ ដោយ​ក្ដី​សង្វេគ​មួយ​បានកើតឡើង​លើ​គ្រួសារ​តាយាយ​ ព្រោះ​តែ​ចៅ​ស្រី​ដែល​ម្ដាយ​-ឪពុករបស់គេ ផ្ញើ​មើលថែ​ ពេល​នេះ​រអិលជើង​ធ្លាក់​ចូលក្នុងទឹក​លង់ស្លាប់សល់តែតែក្ដី ក្ដុកក្ដួល​សម្រាប់តានិងយាយ​។

​សមត្ថកិច្ច​បានអោយដឹងថា ក្មេង​លង់ទឹក​ស្លាប់​មានឈ្មោះ កើច ចាន់​រី ភេទ​ស្រី អាយុ​២​ឆ្នាំ រស់​​នៅ​ក្រុមទី​០៣ ភូមិ​ក្រសាំង ឃុំ​តា​ម៉ឹ​ន ស្រុក​ថ្មគោល​។ ​សមត្ថកិច្ច​បន្តថា​មូល​ហេតុដែល​បណ្តាលអោយ​ក្មេងស្រី​ដើរទៅ​មាត់​ស្រះ​រអិល​ជើង​ធ្លាក់ចូល​ទឹក​លង់​ស្លាប់ ដោយសារតែ​ឪពុក  មា្ត​យ​មិន​នៅ​រវល់​ទៅរក​ស៊ី​នៅ​ប្រទេស​ថៃ ដោយ​ទុក​កូនស្រី នៅ​ជាមួយ តា និង​យាយ​។​

ប​ច្ចុ​ប្ប​ន្នៈ​សាកសព​ក្មេងស្រី​រងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​ ដោយ៖ (ឥទ្ធិពល​)

ផ្ដល់សិទ្ធិដោយ៖VD7News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor