
បន្ទាយមានជ័យ៖ គួរឲ្យរន្ធត់គ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី២៧ ខែមិនា ឆ្នាំ២០១៧នេះ តាជិះម៉ូតូឌុបចៅស្រី បត់ទៅក្រោយត្រូវរថយន្តបុកបណ្តាលឲ្យស្លាប់ទាំង២នាក់តែម្តង ជនរងគ្រោះដែលស្លាប់២នាក់ មានទី១-ឈ្មោះមាស ជន់ ភេទប្រុស អាយុ៥២ឆ្នាំ ទី២-ឈ្មោះម៉ា លី ភេទស្រី អាយុ៨ឆ្នាំ ជនរងគ្រោះទាំង២នាក់ រស់នៅភូមិកណ្តាល ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ។
ប៉ូលិសចរាចរណ៍នៅស្រុកម៉ាឡៃបានប្រាប់ថា ជនរងគ្រោះបានជិះម៉ូតូធុនហុងដា ពាក់ស្លាកលេខបន្ទាយមានជ័យ1Q-1026 ដែលឌុបចៅស្រីក្នុងទិសដៅពីកើតទៅលិច ហើយបត់ក្រោយត្រូវឡានមកពីទិសដៅលិចទៅកើត ក្នុងល្បឿនលឿនបុកពេញទំហឹង បណ្តាលឲ្យស្លាប់នៅហ្នឹងកន្លែងកើតហេតុតែម្តង៕ ដោយ៖ (សេរី)




ផ្ដល់សិទ្ធិដោយ៖VD7News