
សិល្បៈ ៖ បទចម្រៀង "រាំតាមពូ" របស់តារាចម្រៀងល្បីឈ្មោះលោក ខេមរៈ សេរីមន្ត បានចេញនៅក្នុង PageSunday Production មានរយៈពេល១៥ម៉ោងមកហើយគិតត្រឹមម៉ោង 10:30 ព្រឹកថ្ងៃទី៣០ ខែមីនា។ រយៈពេលនេះ MV បទមេ របស់លោកទទួលបានអ្នកចូលទស្សនាវីដេអូមានចំនួនតែ 48K Views ស្មើនឹង ៤ម៉ឺន៨ពាន់ដង។
តួលេខអ្នក Views ខាងលើនេះមិនដឹងថា ជាតួលេខល្អ សម្រាប់រូបលោក ខេមរៈ ដេរីមន្ត ដែលជាតារាចម្រៀងលំដាប់កំពូលនោះទេ ដូច្នេះហើយមានតែទស្សនិកជនទេ ដែលអាចវាយតម្លៃចំពោះចំនួនអ្នកចូលមើលបទមួយនេះបាន។ គួរបញ្ជាក់ថា បទ "រាំតាមពូ” និពន្ធទំនុកច្រៀងដោយលោក ខេមរៈ ភារុណ ច្រៀងដោយលោក ខេមរៈ សិរីមន្ត៕
ផ្ដល់សិទ្ធិដោយ៖KQUBE