
ខេត្តបាត់ដំបង៖ មុខរបរត្រឹមត្រូវមិនធ្វើ ? លួចគេធ្លាប់ដៃកាលពីរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ ជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មខាងលូកហោប៉ៅ ត្រូវបានអាវុធហត្ថខេត្តបាត់ដំបង ចាប់ខ្លួនបាននៅក្នុងផ្សារទំនើបបូរីថ្មី ភូមិកម្មករ សង្កាត់ស្វាយប៉ោ ។
ប្រភពថាជនសង្ស័យមានឈ្មោះ ឡុង ស្រីមុំ អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិតេជោអភិវឌ្ឍន៍ ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត។ មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យបានធ្វើសកម្មភាពលួចទូរស័ព្ទដៃ១គ្រឿង ម៉ាកអាយហ្វូន៥ ពីក្នុងកាបូបស្ពាយរបស់ជនរងគ្រោះឈ្មោះ រឿន សារ៉េត ភេទស្រី អាយុ១៨ឆ្នាំ។
ខ្លួនពិតជាបានលួចយកទូរស័ព្ទដៃពីជនរងគ្រោះប្រាកដមែន ហើយរូបគាត់បានមកស្នាក់នៅខេត្តបាត់ដំបងជាងកន្លះខែមកហើយ ដើរដេកតាមផ្ទះសំណាក់ ៕ ដោយ៖ (ឥទ្ធិពល)
ផ្ដល់សិទ្ធិដោយ៖VD7News