
ភ្នំពេញ៖ គ្រោះថ្នាក់ដែលបង្កឡើងដោយរថយន្តនិងម៉ូតូទៀតហើយកាលពីថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៤ នៅក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខ្ឌំពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
នៅមុនពេលកើតហេតុ គាត់បានឃើញ ជនរងគ្រោះទាំងពីរនាក់នោះ ជិះម៉ូតូ១គ្រឿងម៉ាកហុងដាស្កូបពីពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CR-2687 ឌុប គ្នាក្នុងទិសដៅពីលិចទៅកើត លុះពេលធ្វើដំណើរទៅដល់ត្រង់ចំណុចកើតហេតុនោះ ស្រាប់តែ រថយន្តបង្កម៉ាកឡង់គ្រីស័រចង្កូតស្ដាំ ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 3716 បើកបរក្នុងទិសដៅច្រាស់គ្នា ពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន និងបានជែងរថយន្តកុងតឺន័រ១គ្រឿងទៀត ដែលកំពុងបើកបរនៅខាងមុខ ។
បន្ទាប់មក បានជ្រុលទៅបុកយុវជនទាំងពីរនាក់នោះពេញទំហឹង បណ្ដាលឲ្យ ដួលបោកទៅលើថ្នល់រងរបួសធ្ងន់ទាំងពីរនាក់តែម្ដង ហើយក្រោយពេលកើតហេតុ ជនរងគ្រោះ ត្រូវបានគេ បញ្ជូនទៅសង្គ្រោះបន្ទាន់ ចំណែកឯរថយន្តបង្កពេលភ្លាមៗនោះ បានបន្ថយល្បឿនដែរ ប៉ុន្តែពេលឃើញជន រងគ្រោះមានរបួស ក៏បានបើករត់គេចបាត់ដោយសុវត្ថិភាព៕ ដោយ៖ (សុវណ្ណ)

ផ្ដល់សិទ្ធិដោយ៖VD7News