
ភ្នំពេញ៖ នៅវេលាម៉ោង០៨និង០០នាទីព្រឹក ថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៧នេះ សមត្ថកិច្ចជំនាញនៃការិយាល័យបង្ក្រាបបទល្មើសគ្រឿងញៀន អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យប្រុសស្រីចំនួន ០៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់ ។


ជនសង្ស័យទាំង ០៣នាក់នោះមាន ១. ឈ្មោះឈូក ឡុក ភេទប្រុស អាយុ ២៩ឆ្នាំ , ២. ឈ្មោះកែវ លក្ខិណា ហៅល័ក្ខ ភេទស្រី អាយុ ២៤ឆ្នាំ , ៣. ឈ្មោះហន ចាន់រដ្ឋា ហៅហ៊ីង ភេទស្រី អាយុ ១៩ឆ្នាំត្រូវបានកម្លាំងល្បាតអាវុធហត្ថខណ្ឌមានជ័យ សហការជាមួយសមត្ថកិច្ចជំនាញនៃការិយាល័យបង្ក្រាបបទល្មើសគ្រឿងញៀន អាវុធហត្ថរាជធានីភ្នំពេញ ធ្វើការបង្ក្រាប និងឃាត់ខ្លួនបានកាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ នៅម៉ោង១៧:២០នាទី នៅចំនុច ផ្ទះលេខ៤៤៤ បន្ទប់ជួល ផ្លូវលំ ភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

គួរបញ្ជាក់ផងដែរថា ជនសង្ស័យប្រុសស្រីទាំង ០៣នាក់នេះ គឺជាមុខសញ្ញាជួញដូរ និងចែកចាយ គ្រឿងញៀនយ៉ាងសកម្មផងដែរ នៅក្នុងរាជធានីភ្នំពេញ៕ ដោយ៖ (សុវណ្ណ)

ផ្ដល់សិទ្ធិដោយ៖VD7News