Sponsor

ខេត្តកំពង់ឆ្នាំង៖ ជនសង្ស័យ​ជា​ចោរ​ម្នាក់​រត់​ប្រផុតប្រផើយ​ ដោយសារ​កម្លាំង​សមត្ថកិច្ច​ជាច្រើន​បាន​ឡោមព័ទ្ធ​ចាប់​កាលពី​ព្រឹក ថ្ងៃទី​២៩ មិនា ​២០១៧ នៅ​ចំណុច​ភូមិ​សំរោង​សែង ​ឃុំ​សំរោង​សែន ស្រុក​កំពង់លែង ​ខេត្តកំពង់ឆ្នាំង​ ចាប់បាន​ខណៈ​ជននេះ​រត់​ទៅ​លាក់ខ្លួន​ក្នុង​ទឹកស្រះ​មួយកន្លែង។

យោង​តាម​​សមត្ថកិច្ច​ដែលផ្ដល់ព័ត៌មានថា ជនសង្ស័យ ឈ្មោះ​ យ៉​ន ឌី ហៅ​យ៉​ន ម៉េង​ហៀ​ង ភេទ​ប្រុស អាយុ​២១​ឆ្នាំ ស្នាក់នៅ​ជាមួយ​​បងស្រី ភូមិ​ត្រពាំង​ចិក្សា សង្កាត់​​កំពង់ឆ្នាំង​។​ ចំណែក​ស្ត្រី​រងគ្រោះ​ម្ចាស់​ម៉ូតូ​ឈ្មោះ ​យ៉ា យ៉ុ​ន អាយុ​៣៦​ឆ្នាំ ជា​កម្មការិនី​រោងចក្រ នៅ​ភូមិ​​ត្រ​ពាំ​ចិ​ក្សា​។​ ​ជនសង្ស័យ​បានធ្វើ​សកម្មភាព​គាស់​ទ្វា​បន្ទប់​ជនរងគ្រោះ ហើយក៏​លួច​កាច់​សោ​រក យក​ម៉ូតូ​មួយគ្រឿង ម៉ាក ទ្រីម C125 ​ពាក់​ស្លាក​លេខ កំពង់ឆ្នាំង​ 1F-3028 យកទៅ​បាត់​ លុះ​ពេល​ជនរងគ្រោះ​មកវិញ ទើប​ដឹងថា​បាត់​ម៉ូតូ ​ក៏​ប្តឹង​សមត្ថកិច្ច​។​

សមត្ថកិច្ច​បាន​កំណត់​មុខសញ្ញា​ឈានទៅដល់​ការ​ដេញចាប់ឃាត់​បុរស​ខាងលើបានតែម្ដង​។ ​បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាកា ចាត់ការ​តាម​និតិ​វិធី​៕ ដោយ​៖ (មុត​ សុធី​)

ផ្ដល់សិទ្ធិដោយ៖VD7News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor