Sponsor

ខេត្តរតនគីរី៖ គ្រូបង្រៀនម្នាក់បានស្លាប់ ក្រោយពីបានមុតនឹងកាំបិទបន្ទោះ បន្ទាប់ពីគ្រូបង្រៀនរូបនោះ បានប្រើអំពើហឹង្សា លើគ្រួសារគាត់ កាលពីរាត្រីថ្ងៃទី២៩ ខែមិនាម្សិលមិញនេះ។

របាយការណ៍នគរបាលអោយដឹងថាៈ អំពើហឹង្សានេះកើតឡើងកាលពីវេលាម៉ោង១១យប់ថ្ងៃទី២៩ មិនា ឆ្នាំ២០១៧ នៅចំណុចភូមិ តាផ្លឺន សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី។ ជនរងគ្រោះជាប្ដីឈ្មោះ យ៉ុន ប៊ុនថា បុខរបរជាគ្រូបង្រៀន ក្រោយពីបានមុតនឹងកាំបិទបន្ទោះ ចំគូថ ត្រូវបានដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្ត ដោយរបួសធ្ងន់ធ្ងរពេក គាត់បានស្លាប់បាត់បង់ជីវិត នៅវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃដដែល ហើយសាកសព ត្រូវក្រុមគ្រួសារដឹកមកធ្វើបុណ្យនៅគេហដ្ឋានវិញ។ រីឯប្រពន្ធជនរងគ្រោះមានឈ្មោះ ឆ្មិច ណាងកិ អាយុ២២ឆ្នាំ ជនជាតិគ្រឹង នាងកំពុងត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅការិយាល័យនគរបាលសង្កាត់កាចាញ។

នាង ឆ្មិច ណាងកិ ជាប្រពន្ធសព បានប្រាប់សមត្ថកិច្ចជំហានដំបូងថា គាត់និងប្តីបានមានជម្លោះនឹងគ្នា។ ក្នុងជម្លោះនោះប្តីគាត់បានកាន់កាំបិទបន្ទោះ យកមកគំរាមសម្លាប់ តែនៅពេលមានការប្រតាយប្រតប់កាំបិទនោះបានធ្លាក់ចូលកៀបក្នុងប្រហោងរនាបបន្ទះឬស្សី (ផ្លែកាំបិទឡើងលើ ដងធ្លាក់ចុះក្រោម) ប្តីគាត់បានដួលអុកគូថលើកាំបិទនោះ ក្រោយមានការរុញច្រានគ្នាទៅវិញទៅមក។ ទោះយ៉ាងណា នាយការិយាល័យបច្ចេកទេសវិទ្យាសាស្រ្តនៃស្នងការនគរបាលខេត្ត លោក យឹម សារ៉េត តាមរយៈការធ្វើកោសល្យវិច័យនៅព្រឹកថ្ងៃទី៣០ មិនានេះ បានសន្និដ្ឋានថាៈ សពជនរង្គ្រោះ ស្លាប់ដោយសារកាំបិតបុកចំគូថ ក៏ប៉ុន្តែករណីបាត់បង់ជីវិតនេះ មិនទាន់ដឹងថា មានចេតនាឬអចេតនានោះទេ ។ ពីព្រោះករណីនេះ អាស្រ័យលើការស៊ើបអង្កេត របស់មន្ត្រីជំនាញជាបន្ត។ នៅរសៀលថ្ងៃទី៣០ មិនានេះ ក្រុមការងារបច្ចេកទេសវិទ្យាសាស្រ្តនគរបាលខេត្ត សហការណ៍ជាមួយនគរបាលក្រុងបានលុង និងនគរបាលសង្កាត់កាចាញ កំពុងបន្តធ្វើកោសល្យវិច័យនៅផ្ទះជនរងគ្រោះនោះនៅឡើយ។ ប៉ុន្តែរហូតមកដល់ល្ងាចថ្ងៃទី៣០ ខែមិនា ឆ្នាំ២០១៧ ក្រុមការងារ របស់នគរបាលកំពុងចុះស៊ើបអង្កេតមិនទាន់អាចបញ្ជាក់ការពិតយ៉ាងណានោះទេ លើការស្លាប់របស់លោកគ្រូបង្រៀនរូបនេះ៕ ដោយៈ ភួង ផុន le.30.03.2017

ផ្ដល់សិទ្ធិដោយ៖VD7News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor