
អ្នកភូមិបានឃើញក្រពើប្រវែងជាងម៉ែត្រ បានត្របាក់អូសយកកីឡាករវ័យ១៩ឆ្នាំ លេងនៅក្លឹបលីកលំដាប់ទីរបស់ប្រទេស ម៉ូហ្សាំប៊ិកនៅតាមច្រាំងទន្លេ Zambezi ។
រូបគេឈ្មោះ Estevao Alberto Gino វ័យ១៩ឆ្នាំលេងឲ្យក្លឹប Atletico Mineiro de Tete ដែលជាក្លឹបលេងនៅលីកលំដាប់ទី២មានទីលំនៅតាមបណ្ដោយទន្លេ Zambezi river ភាគខាងនិរតីខេត្ត Tete។
លោក Eduardo Carvalho គ្រូបង្វឹកក្លឹបខាងលើបាននិយាយទៅកាន់ទីភ្នាក់ងារសារព័ត៌មានAFP ថានៅពេលយប់ បន្ទាប់ពីហ្វឹកហាត់ហើយគាត់បានយកលូកដៃទៅក្នុងទឹកហើយពេលនោះក្រពើក៏បានចាប់យកទៅតែម្ដង។
អ្នកភូមិពីរនាក់ដែលជាសាក្សីបានឃើញក្រពើដែលវាយប្រហារកីឡាកររូបនេះ មានប្រវែងប្រហែល ៥ម៉ែត្រ(១៦Feet)ហើយពួកគាត់ក៏មិនអាចធ្វើអ្វីដើម្បីសង្គ្រោះបានដែរ។ ការវាយប្រហារដោយសត្វក្រពើនៅតាមបណ្ដោយទន្លេនេះ បានកើតឡើងជាធម្មតាទៅហើយ ។
អ្នកនាំពាក្យរបស់ប៉ូលិសក្នុងតំបន់លោក Leonel Muchina បានបញ្ជាក់ថាហេតុការណ៍នេះថា សាកសពកីឡាករបាល់ទាត់រូបនេះមិនទាន់បានរកឃើញនៅឡើយទេ។ ប្រភព៖ africanews

ផ្ដល់សិទ្ធិដោយ៖KQUBE