Sponsor

ភ្នំពេញ ៖ ក្មេងស្រី​អាយុ៧ខែ​ម្នាក់ បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម ក្រោយពេល​ប​ញ្ជួ​ន​ទៅដល់​មន្ទីរពេទ្យ​កុមារ​ជាតិ បន្ទាប់ពី​ផ្ទុះ​កំប៉ុង​ហ្គាស ហើយ​ឆាបឆេះ​រោល​ខ្លោច ស្បែក​ពេញ​ខ្លួន។ ហេតុ​ការ​ណ៏​ភ្ញាក់ផ្អើល​ខាងលើនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៨និង១០ព្រឹក ថ្ងៃទី២១ខែ​មិនា​ឆ្នាំ២០១៧ នៅ​ចំណុច​បន្ទប់​ជួល​លេខ៣ ផ្លូវ​បេតុង​ភូមិ​ទ្រា៤ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រា​ជនី​ភ្នំពេញ។

ក្មេងស្រី​រងគ្រោះ​មានឈ្មោះ ដុស ឌី​នី​កា ភេទ​ស្រី អាយុ៧ខែ ឪពុក​មានឈ្មោះ ដុស ចាន់​ឌី ភេទ​ប្រុស អាយុ២៧ឆ្នាំ មុខរបរ ជាង​ជួសជុល​ម៉ូតូ លាង​ម៉ូតូ និង​បញ្ចូល​កំប៉ុង​ហ្គាស ស្នាក់នៅ​បន្ទប់​ជួល​កន្លែងកើតហេតុ មាន​ស្រុកកំណើត​ភូមិ​កោះ​ខែល ឃុំ​កោះ​ខែល ស្រុក​ស្អាង ខេត្តកណ្ដាល រីឯ​ប្រព​ន្ឋ​ឈ្មោះ ស៊ុន សុ​ម៉ាលី​ស អាយុ២៤ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់នៅ​ជាមួយគ្នា មាន​ស្រុកកំណើត​ខត្ត​ព្រៃវែង៕ ដោយ ឆ​វ័ន្ន

រូបភាព
រូបភាព

ផ្ដល់សិទ្ធិដោយ៖VD7News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor