
ប៉ូលិសឥណ្ឌាចាប់ខ្លួនមនុស្ស ៨ នាក់ ដែលរត់ពន្ធឆ្អឹងមនុស្សក្នុងរដ្ឋ វ៉ែសបែងហ្កាល់ (West Bengal) ក្រោយពីរកឃើញឆ្អឺងមនុស្សចំនួន ៣៦៥ កំណាត់ ក្នុងស្រុកមួយនៃរដ្ឋនេះ ដែលប៉ូលិសជឿថា ជាឆ្អឹងដែលគេយកពីសាកសពមនុស្សជាច្រើននាក់ ដោយឆ្អឹងមនុស្សត្រូវបានគេលាងសម្អាតជាមួយនឹងអ៊ីដ្រូហ្សែនប៉េរ៉ូស៊ីដសម្រាប់ការជួញដូរ ។
ប៉ូលិសបញ្ជាក់ថា បុរស ៨ នាក់ដែលត្រូវបានចាប់ខ្លួនគឺជាជនល្មើសដែលបានប្រព្រឹត្តទោសដូច្នេះជាលើកដំបូង ចាប់តាំងពីប្រទេស ឥណ្ឌា ចេញច្បាប់ក្នុងឆ្នាំ ១៩៨៥ ហាមប្រាមមិនឲ្យមានការជួញដូរឆ្អឹងមនុស្ស ដោយសារក្រុមសិទ្ធិមនុស្សរិះគន់យ៉ាងខ្លាំងចំពោះភាពអានាធិបតេយ្យនៃជំនួញឆ្អឹងមនុស្សក្នុងប្រទេស ឥណ្ឌា នាពេលនោះ ។
ឥណ្ឌា ធ្លាប់ជាប្រទេសនាំមុខគេក្នុងពាណិជ្ជកម្មឆ្អឹងមនុស្សសម្រាប់មន្ទីរពិសោធន៍ និងមហាវិទ្យាល័យវេជ្ជសាស្ត្រនៅទូទាំងពិភពលោក ហើយច្បាប់ឆ្នាំ ១៩៨៥ មិនបានទប់ស្កាត់ពាណិជ្ជកម្មនេះច្រើនឡើយ ដោយការរត់ពន្ធនៅតែបន្តតាមរយៈទីផ្សារងងឹត ពិសេសរដ្ឋ វ៉ែសបែងហ្កាល់ ។ ប្រភពៈ cnn
ផ្ដល់សិទ្ធិដោយ៖KQUBE