យុវតីម្នាក់បានសរសេរបង្ហោះក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា "ជួយប្រាប់ផងថាយកប្តីបែបណាទើបល្អ "។ ការសរសេរលើគណនីផ្ទាល់ខ្លួនឈ្មោះថា រស្មី សណ្តាន់ បែបនេះ រូបគេបានភ្ជាប់ជាមួយកំណាព្យបទពាក្យ ៤ មួយបទប្រកបដោយអត្ថន័យ ដែលអាចធ្វើឲ្យមិត្តនារីៗមួយចំនួនធំគួរយកពិចារណាត្រួសៗគ្រាន់ជាពុទ្ធិផងដែរ។
ប៉ុន្តែសំណេរដែលនាងបានបង្ហោះនេះទំនងមិនឆ្លុះបញ្ចាំងពីចិត្តគំនិតរបស់នាងក្នុងការជ្រើសរើសគូស្រករផ្ទាល់ខ្លួននោះទេ គ្រាន់តែចង់បង្ហាញអត្ថបទកំណាព្យមានចំណងជើងថា "យកប្តីបែបណាទើបត្រូវ" ដែលជាស្នាដៃតែងនិពន្ធផ្ទាល់ខ្លួន ហើយប្រសិនជាអានទៅ វាហាក់ពិតបានឆ្លុះឲ្យឃើញសង្គមពិតនាពេលបច្ចុប្បន្ន។ ចង់ដឹងថាមានខ្លឹមសារល្អយ៉ាងណានោះ តោះ! ទៅអានទាំងអស់គ្នា!
យកប្តីកំលោះ ស្មោះតែនឹងមុខ
យកប្តីសែហ្វគុក យាមថ្ងៃយាមយប់។
យកប្តីអ្នកធំ ប្រជុំមិនឈប់
យកប្តីជំទប់ បានគ្រាន់តែមាត់។
យកប្តីតារា ហ៊ឺហាតែក្រៅ
យកប្តីដង្ខៅ ឆាប់មានឆាប់អត់។
យកប្តីកីឡា បានត្រឹមតែហត់
យកប្តីមេវត្ត ខុសបទវិន័យ។
យកប្តីពោះម៉ាយ ចំណាយមាត់គេ
យកប្តីសៅកែ បានតែរីងរៃ។
យកប្តីមេភ្លេង ហេងស៊យមានស្រី
យកប្តីសេដ្ឋី នាំតែខកចិត្ត។
យកប្តីឧកញ៉ា ដុល្លារមិនខ្វះ តែជួនប្រទះ រឿងទឹកអាស៊ីដ
យកប្តីទាហាន ច្រើនបង់ជីវិត ។
យកប្តីបណ្ឌិត គិតតែទ្រឹស្ដី
យកប្តីប៉ូលីស បានតែដេញចោរ។
យកប្តីដុកទ័រ វះកាត់រាល់ថ្ងៃ
យកប្តីអ្នកនយោបាយ រត់ចោលស្រុក។
ផ្ដល់សិទ្ធិដោយ៖KQUBE