
ខេត្តកណ្ដាល៖ បុរសជាជនសង្ស័យ០១នាក់ឈ្មោះ ផល វិត ហៅ (ភេទ) ភេទប្រុស អាយុ ២៧ឆ្នាំមុខរបរ បំរើការងារនៅ ភោជនីយដ្ឋានតាថាង(រាជធានីភ្នំពេញ) មានទីលំនៅភូមិព្រែកក្របៅទី១ ឃុំ ព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ត្រូវបានសមត្ថកិច្ច(ឃាត់ខ្លួន) ពីបទរួមរ័កជាមួយក្មេងស្រីជាជនរងគ្រោះអាយុ ១២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅក្នុងបន្ទុក ឪពុកម្តាយ មានទីលំនៅភូមិឃុំកើតហេតុ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១៧និង៣០នាទីថ្ងៃទី២២មិនា២០១៧ ម្សិលមិញនៅចំណុចភូមិ ព្រែកក្របៅទី២ ឃុំ ព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅពេលកើតហេតុជនសង្ស័យបានហៅម៉ូតូឌុបឈ្មោះ តុប តឹម ឲ្យឌុបខ្លួននិងជនរងគ្រោះឲ្យទៅដាក់នៅកំពង់ដរ ស្វាយជ្រំក្នុង តម្លៃ៦.០០០៛ ពេលឌុបដល់កំពង់ដរស្វាយជ្រំ ជនសង្ស័យ បាននាំជនរងគ្រោះឆ្លងទៅភ្នំពេញហើយនាំយកទៅដេកនៅផ្ទះសំណាក់នៅម្តុំផ្សារសូរិយា ហើយបានរួមភេទ០៣ដង ដល់ម៉ោង១៨និង០០នាទីថ្ងៃដដែល ម្តាយជនរងគ្រោះបានដើរ រកកូនស្រីតែមិនឃើញក៏ សួរអ្នកភូមិ ហើយជួបឈ្មោះ តុប តឹម អ្នករត់ម៉ូតូឌុប បានប្រាប់ថា៖ ខ្លួនជាអ្នកឌុបក្មេងស្រី រងគ្រោះនោះនិងឈ្មោះ ផល វិត ហៅ ភេទ ទៅកំពង់ដរស្វាយជ្រំ។
បន្ទាប់មកម្តាយជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងប្តឹង ឈ្មោះផល វិត កម្លាំងប៉ុស្តិ៍ព្រែកអំពិលសហការកម្លាំងផ្នែកព្រហ្មទណ្ឌ ចុះ ស្រាវជ្រាវឃាត់ខ្លួនឈ្មោះ ផល វិតហៅភេទ បញ្ជូនមកអធិការដ្ឋាន នគរបាលស្រុក ដើម្បីបន្តអនុវត្ត ចាត់ការតាមនីតិវិធី៕ ដោយ៖ (សុខសាន្ត)
ផ្ដល់សិទ្ធិដោយ៖VD7News