Sponsor

ខេត្តកំពង់ស្ពឺ ៖ បុរស​ជា​ឪពុក​ម្នាក់ ត្រូវបាន​នគរបាល​ឃាត់ខ្លួន ខ​ណះ​ដែល​មកពី​ផឹកស៊ី​ស្រវឹង កើត​ហិង្សារ​ទាត់​កំសៀវ​ទឹក​ក្តៅ​កំពុងតែ​ពុះ បណ្តាលអោយ​រលាក​កូន​ស្រី​ខ្លួនឯង ប្តឹង​នគរបាល​ឃាត់​ឪពុក។ ហេតុការណ៍​ហិង្សារ​ខាងលើនេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង8យប់ ថ្ងៃទី២២ខែមីនា​ឆ្នាំ២០១៧ នៅ​ចំ​ណុ​ចំការ​ស្វាយ ក្រុមហ៊ុន​អេ​ច​អិ​ល​អេ​ច ស្ថិតនៅ​ភូមិ​ច្រក​ទៀក ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ។

នគរបាល​ស្រុក​បាន​និយាយ​អោយដឹងថា នៅ​មុនពេល​កើតហេតុ មាន​ករណី​អំពើរ​ហឹ​ង្សា​ក្នុង​គ្រូ​សារ​មួយ បាន​កើតឡើង​បង្ករ​ដោយ​ឈ្មោះ ឆឹង ថៃ ភេទ​ប្រុស អាយុ45ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​តា​ឡា​ត់​ឃុំ​អូ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ បាន​ទាត់​កំសៀវ​ទឹក​កំពុង​ដាំ​ពុះ កំពប់​បណ្ដាលអោយ​រលា​ក​ទៅលើ​កូន​ឈ្មោះ កប ចន្ទ្រា ភេទ​ស្រី អាយុ22ឆ្នាំ រងរបួស​ដៃ​ហើយនឹង​ជើង ។

បន្ទាប់ពី​កើតហេតុ​រួចមក​កូនស្រី​បានដាក់​ពាក្យបណ្តឹង ហើយ​នគរបាល​យើង​បាន​ឃាត់​ជនសង្ស័យ​ខាងលើ​តាម​ពាក្យបណ្តឹង​ជនរងគ្រោះ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កសាង​តាម​និតិ​វិធី។ បច្ចុប្បន្ន​បុរស​ជា​ឪពុក ជាប់ចោទ​កំពុង​ឃុំខ្លួន បណ្តោះអាសន្ន នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត រងចាំ​បញ្ជូនបន្ត ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់៕ ដោយ សុវណ្ណ វឌ្ឍនៈ

ផ្ដល់សិទ្ធិដោយ៖VD7News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor