Sponsor

រដ្ឋាភិបាល​កោះ​តៃវ៉ាន់ ​ព្រួយបារម្ភ​ថា​ កោះ​នេះ​អាច​ត្រូវ​បាន​ប្រើប្រាស់​ធ្វើ​ជា​លក្ខខណ្ឌ​ក្នុង​ជំនួប​រវាង​មេដឹកនាំ​ប្រទេស​ ចិន​ និង​ សហរដ្ឋ​អាមេរិក ​ប៉ុន្តែ​រដ្ឋាភិបាល​កោះ​តៃវ៉ាន់​អះអាង​ថា​ នឹង​ការពារ​ផល​ប្រយោជន៍​របស់​កោះ​នេះ ។​

ប្រទេស​ ចិន ​នៅ​មិន​បោះបង់​បំណង​នៃ​ការ​​ប្រើប្រាស់​កម្លាំង​ដើម្បី​នាំ​យក​កោះ​តៃវ៉ាន់​មក​គ្រប់គ្រង​ឡើយ​ ដែល​ទីក្រុង​ ប៉េកាំង ​ចាត់​ទុក​ជា​ខេត្ត​មួយ​របស់​ប្រទេស ​ចិន ​និង​កំពុង​ដាក់​សម្ពាធ​ដល់​ប្រធានាធិបតី​ថ្មី​របស់​កោះ​នេះ​ លោកស្រី​ សៃ អ៊ីងវ៉េន ​ដែល​ជា​អ្នក​ដឹក​នាំ​​គណបក្ស​មាន​និន្នាការ​ឯករាជ្យ​ ឲ្យ​ទទួល​ស្គាល់​ថា​ កោះ​តៃវ៉ាន់​គឺ​ជា​ផ្នែក​មួយ​របស់​ប្រទេស​ ចិន ។

​ លោក​ កាដឺរីន ចាង​ (Catherine Chang) ​ រដ្ឋមន្ត្រី​របស់​កោះតៃវ៉ាន់​ទទួល​បន្ទុក​កិច្ចការ​ចិន​ដី​គោក​ និយាយ​ថា​ រដ្ឋាភិបាល​កោះ​តៃវ៉ាន់​ អំពាវនាវ​ដល់ ​សហរដ្ឋ​អាមេរិក​ និង​ ប្រទេស ​ចិន​ កុំ​ឲ្យ​ប្រើប្រាស់​កោះ​តៃ​វ៉ាន់​ដើម្បី​ផលប្រយោជន៍​របស់​ខ្លួន​ ក្នុង​ពេល​ដែល​ ចិន​ និង​ អាមេរិក​ កំពុង​ធ្វើ​ឲ្យ​ទំនាក់​ទំនង​របស់​ខ្លួន​​កាន់តែ​ល្អប្រសើរ ។​

ការ​ព្រួយ​បារម្ភ​របស់​កោះ​តៃវ៉ាន់ ​មាន​ឡើង​ក្រោយ​ពី​រដ្ឋមន្ត្រី​ការបរទេស​ សហរដ្ឋ​អាមេរិក​ លោក​ រ៉េក ថេឡឺសឹន​ (Rex Tillerson) ​ និយាយ​ប្រាប់​ប្រធានាធិបតី​ចិន​ លោក ​ហ្ស៊ី ជីពីង ​កាល​ពី​ថ្ងៃ​អាទិត្យ​ក្នុង​ទីក្រុង ​ប៉េកាំង​ ថា​ លោក​ ដូណាល់ ត្រាំ ​រំពឹង​ថា​នឹង​ជួប​ជា​មួយ​លោក​ ហ្ស៊ី​ ក្នុង​ពេល​ឆាប់​ៗ ។​ ប្រភពៈ​ reuters​

ផ្ដល់សិទ្ធិដោយ៖KQUBE

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor