
ខ្សែបម្រើចាស់វស្សា Arjen Robben របស់ Bayern Munich បានបញ្ចេញកាយវិការខឹងសម្បារគ្រូបង្វឹកលោក Carlo Ancellotti យ៉ាងខ្លាំងក្រោយពីត្រូវប្ដូររូបគេចេញនៅនាទីទី៨៥ក្នុងការប្រកួតទល់នឹង Borussia Monchengladbach កាលពីយប់មិញនេះ។
ក្រោយពីប្ដូរចេញក្នុងនាទីទី៨៥រួចមកខ្សែបម្រើកំពូលល្បឿនវ័យ៣៣ឆ្នាំរូបនេះហាក់បីមិនពេញចិត្តនឹងការផ្លាស់ប្ដូររបស់គ្រូបង្វឹកឡើយ ពោលដើរចេញពីទីលានព្រមទាំងបង្ហាញកាយវិការខឹងសម្បារយ៉ាងខ្លាំងទៀតផង។

ជាមួយគ្នានោះដែរ ក្នុងខណៈដែលកីឡាករសញ្ជាតិហុឡង់ដ៍រូបនេះកំពុងតែសម្ដែងការមិនពេញចិត្ត ក្នុងនោះ Xabi Alonso, Franck Ribery និងមិត្តរួមមួយចំនួនទៀតបានសើចចំអកឡកឡឺយឲ្យរូបគេថែមទៀតផង។ សូមបញ្ជាក់ផងដែរថា Bayern Munich បានយកឈ្នះ Borussia Monchengladbach ១-០ ដាច់១៣ពិន្ទុឈរកំពូលតារាង Bundesliga៕
ផ្ដល់សិទ្ធិដោយ៖KQUBE