Sponsor

ខេត្តបាត់ដំបង ៖ រថយន្តក្រុង​ដឹក​អ្នកដំណើរ១គ្រឿង បាន​រេ​ចង្កូត​ទៅបុក​ម៉ូតូ​និង​ឡាន ព្រមទាំង​ខ្យុ​ស៦ខ្នង និង​សង្ស័យថា ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​នេះ ប្រហែល​រថយន្តក្រុង​ដឹក​អ្នកដំណើរ របស់​ក្រុមហ៊ុន រិ​ទ្ធិ​មុន្នី បាន​ជ្រុល​ទៅបុក​កន្លែង​ខ្យុ​ស លក់​សាច់​កណ្តុរ តាម​បណ្តោយ​ផ្លូវជាតិ​លេខ៥ អស់​ប្រហែល៥-៦តូប​ខ្ទេចខ្ទី និង​កំពុង​សង្ស័យថា មាន​មនុស្ស​ដែល​អង្គុយ​ក្នុង​ខ្យុ​ស ធ្លាក់ចូល​ក្នុង​ទឹក​ផងដែរ ។

ប្រភព​អ្នក​បានឃើញ​ហេតុការណ៍​នោះ​ថា មាន​រថយន្ត​បង្ក១គ្រឿង បាន​បើកបរ​ពី​កើ​តទៅ​លិច រ៉េ​ចង្កូត​បុក​រះ​នៅ​ម្តុំ​ក្បាលស្ពាន​អូរ​តា​គី ដែលជា​កន្លែង​អាង​កណ្តុ​រលក់ និង​ជា​កន្លែង​ស៊ីផឹក​ផង​នោះ បាន​បន្ត​បុក​រថយន្ត​កាមរី កំពុង​ចត​ស្ងៀម​មួយគ្រឿង និង​ថែមទាំង​បុក​ម៉ូតូ៤គ្រឿង​ទៀត សុទ្ធសឹងតែ​របស់​ភ្ញៀវ ទៅ​ស៊ីផឹក​អង្គុយ ក្នុង​ខ្យុ​ស ទើប​រថយន្ត​បង្ក​នោះ អស់​កំសួល​ធ្លាក់ចូល​ទឹកអូរ​តែម្តង ។

ហេតុការណ៍​នេះ​បានកើត ឡើង​នៅវេលា​ម៉ោង១៥.២០នាទី​រសៀល ថ្ងៃទី២២ មីនា ២០១៧ ស្ថិត​តាម​បណ្តោយ​ផ្លូ​ជាតិ​លេខ៥ ក្បែរ​ស្ពាន​អូរ​តា​គី​ស្ថិត ក្នុងភូមិ​អូរ​តា​គី ឃុំ​អូរ​តា​គី ក្រុង/ខេត្តបាត់ដំបង ។ ប្រភព​ឱ្យដឹងថា រថយន្តក្រុង​បង្ក​ខាងលើ មាន​ពាក់​ស្លាក​លេខ ភ្នំពេញ 3B-4085 ធ្វើដំណើរ​ពី​ភ្នំពេញ ទៅ​ខេត្តបន្ទាយមានជ័យ។ រីឯ​រថយន្ត​កាមរី​ដែល​ចត​ស្ងៀម​មាន​ពាក់​ស្លាក​លេខ​ភ្នំពេញ 2A-5220 និង​ម៉ូតូ៤គ្រឿង​ទៀត​មិនទាន់បាន​ស្គាល់​ស្លាក​លេខ​តែ​បាន​រង​ការខូចខាត​យ៉ាងដំណំ ។

ក្នុង​ហេតុការណ៍​ខាងលើ គេ​មិនទាន់​ដឹង​ពី​មូលហេតុ​នោះទេ ហើយ​ចំពោះ​មនុស្ស ដែល​រងគ្រោះថ្នាក់​ក៏​មិនទាន់​ដឹងថា មាន​ប៉ុន្មាន​នាក់​នោះដែរ តែ​ត្រូវគេ​សង្ស័យថា អាចមាន​មនុស្ស​ធ្លាក់ចូល​ទឹកអូរ​តា​គី យ៉ាងតិច២នាក់​ផងដែរ ។ កម្លាំង​ប៉ុ​លិ​ស​ចរាចរណ៍​ផ្លូវគោក​របស់​ស្នងការ​ខេត្ត​បាន​កំពុង​ចុះ​ពិនិត្យ​និង​រក​វិធី ដើម្បី​លើក​រថយន្តក្រុង​ដើម្បី​សង្គ្រោះ ឡើងមក​គោ​វិញ ៕ ដោយ-ឥទ្ធិពល

ផ្ដល់សិទ្ធិដោយ៖VD7News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor