Sponsor

ក្រុម​ជម្រើស​ជាតិ​ឥណ្ឌា​បាន​យក​ឈ្នះ​លើ​ក្រុម​ម្ចាស់​ផ្ទះ​គោ​ព្រៃ​កម្ពុជា​ដោយ​លទ្ធផល​៣​ទល់​នឹង​២​ក្នុង​ការ​ប្រកួត​លក្ខណៈ​មិត្ត​ភាព​អន្តរ​ជាតិ​អម្បាញ់មិញ​នេះ​។ ក្រោម​ការ​ដឹក​នាំ​លើក​ដំបូង​របស់​លោក​ Leonardo​ Vitorino​ ឃើញ​ថា​ទម្រង់​លេង​របស់​កម្ពុជា​ហាក់​មាន​ប្រៀប​ខ្លាំង​ និង​គ្រប់គ្រង​បាល់​បាន​ច្រើន​ប៉ុន្តែ​នៅ​តែ​មិន​អាច​យក​ជ័យជម្នះ​លើ​ក្រុម​ខ្លាំង​ឥណ្ឌា​បាន​នោះ​ទេ​។

យ៉ាងណាមិញ​ ៣​គ្រាប់​គ្រាប់​ឈ្នះ​កម្ពុជា​ទាំង​ប្រផុតប្រផើយ​នេះ​ធ្វើ​បាន​ដោយ​កីឡាករ​ Sunil​ Chhetri​, Jeje​ Lalpekhlua​, និង​ Sandesh​ Jhingan​ ក្នុង​នាទី​ទី​៣៥​,៤៩​,៥២​ ខណៈ​២​គ្រាប់​របស់​ជម្រើស​ជាតិ​កម្ពុជា​វិញ​ស៊ុត​បញ្ចូល​ទី​ដោយ​ ឃួន​ ឡា​បូរ៉ាវី​ និង​តារា​ឆ្នើម​ ចាន់​ ចាន់​ វឌ្ឍនាកា​ នៅ​នាទី​ទី​៣៧​,៦០​ ធ្វើ​ឲ្យ​ចប់​ការ​ប្រកួត​កម្ពុជា​ចាញ់​ក្នុង​លទ្ធផល​បច្ចេកទេស​៣​ទល់​នឹង​២​។

សូម​បញ្ជាក់​ផង​ដែរ​ថា​ លោក​ Leonardo​ Vitorino​ នឹង​ត្រូវ​ដឹក​នាំ​គោ​ព្រៃ​កម្ពុជា​ទៅ​ប៉ះ​ ហ៊្សកដានី​ ជា​លើក​ទី​២​ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ​ AFC​ នៅ​ថ្ងៃ​ទី​២៨​ខាង​មុខ​នេះ​៕

វីដេអូផ្សាយផ្ទាល់ទី BTV Cambodia

ផ្ដល់សិទ្ធិដោយ៖KQUBE

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor