Sponsor

ខេត្ត​ព្រះសីហនុ ៖ រថយន្ត​ម៉ាក ហ៊ីយ៉ានដាយ​ពីរ​តោន​កន្លះ ពណ៌​ខៀវ ស្លាក់​លេខ ភ.ព 3C7090 បង្កឡើង​ដោយ​ខ្លួនឯង មាន​ទិសដៅ​ពី​ខេត្ត​ព្រះសីហនុ​ទៅ​កោះកុង មាន​ល្បឿន​លឿន​ដោយ​មេឃ​ភ្លៀង​ខ្លាំង​បង្ក​ឲ្យ​រអិល​ក្រឡាប់​មក​ខាងស្តាំ​ដៃ ។ ហេ​តុ​កាណ៍​នេះ​ បាន​កើតឡើង​ កាលពី​វេលា​ម៉ោង ០៥និង១៥នាទី​ល្ងាច ថ្ងៃ២២ ខែ​មិនា ឆ្នាំ២០១៧ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​លើផ្លូវ​ជាតិ​លេខ៤ ចន្លោះ​គីឡូម៉ែត្រ១៦៩-១៧០ ស្ថិតនៅ​ភូមិ​តា​ពៅ ឃុំ​ជើងគោ ស្រុក ព្រៃនប់ ខេត្ត​ព្រះសីហនុ ។

សមត្ថកិច្ច​ឲ្យ​ដឹងថា អ្នកបើកបរ​ឈ្មោះ ប៉េ​ន បូ​នី ភេទ​ប្រុស អាយុ៣៦ឆ្នាំ មុខរបរ បើកបរ​មាន​ទីលំនៅ ភូមិ ពងទឹក ឃុំ ស្តេច​គង់​ខាងជើង ស្រុក បន្ទាយមាស ខេត្តកំពត(របួល​ស្រាល) ។ ចំណែក​រួម​ដំណើរ​ក្នុង​រថយន្ត​មាន​ទី១-ឈ្មោះ​ប៉េ​ន សា​រិ ភេទ​ស្រី អាយុ ៣៤ ឆ្នាំ(រងរបួស​ធ្ងន់​បាក់​ផ្លូវ​ខាងស្តាំ) ទី២-ឈ្មោះ អ៊ុំ ផាត ភេទ ស្រី អាយុ ៦៦ឆ្នាំ​មុខរបរ​កសិករ(របួសស្រាល) ទី៣-ឈ្មោះ កែប ហឿន ភេទ ស្រី អាយុ ៦៤ឆ្នាំ​មុខរបរ​កសិករ(របួសស្រាល) ទី៤-ឈ្មោះ ពូ សារី ភេទ ប្រុស​អាយុ៦៥ឆ្នាំ​មុខរបរ​កសិករ(របួសស្រាល)។

ទី៥-ឈ្មោះ ជួ សុខ​ហេង ភេទ​ប្រុស អាយុ១៥ឆ្នាំ មុខរបរ សិស្ស(របួសស្រាល) ទី៦- ឈ្មោះ អុក បញ្ញា ភេទ​ប្រុស អាយុ ៧ឆ្នាំ មុខរបរ​សិស្ស(របួសស្រាល) ទី៧-ឈ្មោះ គឺ សិលា​ពេជ្រ ភេទ​ប្រុស អាយុ៧ឆ្នាំ មុខរបរ​សិស្ស(របួសស្រាល) ទី៨-ឈ្មោះ គឺ សំរិទ្ធ ភេទ​ប្រុស អាយុ ៦ឆ្នាំ(របួសស្រាល) ទី៩-ឈ្មោះ គឺ ស្រី​លាភ ភេទ ស្រី អាយុ៤ឆ្នាំ(របួសស្រាល) អ្នក​ទាំងអស់​រស់នៅ​ភូមិ ពងទឹក ឃុំ ស្តេច​គង់​ខាងជើង ស្រុក​បន្ទាយមាស ខេត្តកំពត ជាមួយ​អ្នកបើកបរ​ផងដែរ និង​ទី១០-ឈ្មោះ​ជួប ផុន ភេទ​ប្រុស អាយុ៦៨ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ពងទឹក ឃុំ​ស្តេច​គង់ ស្រុក​បន្ទាយមាស​ខេត្តកំពត (បណ្តាល​ឲ្យ​ស្លាប់​នៅ​មន្ទីរពេទ្យ) ។

ក្រោយ​កើតហេតុ រថយន្ត​ត្រូវបាន​ប៉ូលិស​ចា​រាចរ​ស្រុក​ព្រៃនប់​យកទៅ​រក្សា​ទុក្ខ​ដើម្បី​រង់ចាំ​ដោះស្រាយ​តាម​នីតិវិធី៕ ដោយ VD7

ផ្ដល់សិទ្ធិដោយ៖VD7News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor