
ខេត្តកណ្ដាល៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយកាលពីវេលាម៉ោង០៥និង៣០នាទីទៀបភ្លឺថ្ងៃទី ២៦មិនា២០១៧ មិ្សលមិញ នៅចំណុចផ្លូវ383ស្ថិតនៅភូមិព្រែកថ្មីឃុំជ័យធំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ បង្កឡើងដោយរថយន្តម៉ាកLexus Rx300 ពាក់ផ្លាក់លេខ ភ្នំពេញ2M-3508ពណ៌ខ្មៅ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួន ពេលដែលមកដល់ចំណុចកើតហេតុខាងលើរថយន្តនេះមិនប្រកាន់ស្ដាំរបស់ខ្លួន បានរ៉េចង្កូត មកបុកម៉ូតូ០១ គ្រឿងម៉ាកHONDA C 125ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1FG-8266បើកបរ

ដោយឈ្មោះព្រោនសោភេទប្រុសអាយុ៥៣ឆ្នាំនៅភូមិខ្យោងឃុំជីបាលស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ បានបើកបរក្នុងទិសដៅពីលិចទៅកើត(ស្លាប់នៅកន្លែងកើតហេតុ)។រួមដំណើរ០១នាក់ ឈ្មោះសោ ទូច ភេទប្រុស អាយុ៥៨ ឆ្នាំរស់នៅភូមិប្រាមយ៉ាមឃុំប្រាមយ៉ាមស្រុកស្រីសន្ធរខេត្តកំពង់ចាម។ របួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យភ្នំពេញ។
ករណីនេះបណ្ដាលឲ្យរងគ្រោះ០២នាក់ ស្លាប់០១នាក់ប្រុសនិងរបួសធ្ងន់០១នាក់ប្រុស។ ខូចខាតសម្ភារៈ ០២គ្រឿងរថយន្ត០១គ្រឿងខូចស្រាលម៉ូតូ០១គ្រឿងខូចធ្ងន់។
មូលហេតុ អ្នកបើកបររថយន្តបង្កបើកបរក្នុងល្បឿនលឿនមិនប្រកាន់ខ្វះការប្រុងប្រយ័ត្ន៕ ដោយ៖ (សុខសាន្ត)



ផ្ដល់សិទ្ធិដោយ៖VD7News