
កំពង់ស្ពឺ ៖ យ៉ាងហោចណាស់ ក៏មានមនុស្សប្រុសស្រីក្មេងចាស់ ចំនួន១៥២នាក់ ត្រូវបានដឹកបញ្ជូនយកទៅសង្គ្រោះ នៅមណ្ឌលសុខភាព ខណះដែលទៅចូលរួមបុណ្យសូត្រមន្ត ប្រជាពលរដ្ឋរស់នៅក្នុងភូមិជាមួយគ្នា ហើយហូបនំបញ្ចុកពុល។ ហេតុការណ៍ប្រជាពលរដ្ឋពុលនំបញ្ចុកនេះ បានកើតឡើងកាលពីវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី26.03.2017 នៅក្នុងភូមិក្រាំងតាសោម ឃុំជម្ពូព្រឹក្ស ស្រុកឩដុង្គ ខេត្តកំពង់ស្ពឺ។
នគរបាលដ្រុកបាននិយាយអោយដឹងថា នៅមុនពេលកើតហេតុ ប្រជាពលរដ្ឋនៅក្នុងភូមិ មានកម្មវិធីសូត្រមន្ត រួចហើយក៏នាំគ្នាហូបនំបញ្ចុក មានអាការ: វិលមុខក្អួតចង្អោល រួចក៏ដឹកយកទៅពេទ្យ សង្គ្រោះតែម្តង។
មានករណី ពុលនំបញ្ចុក ក្នុងពិធី មុនលោកសូត្រមុន នៅផ្ទះ ឈ្មោះ ទ្រូ និង ខេម ស្ថិតក្នុងភូមិក្រាំងតាសោម ឃុំជំពូព្រឹក្ស ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ប្រជាពលរដ្ឋប្រហែល ចំនួន 152នាក់ របួសធ្ងន់ ចំនួន 05នាក់ នៅពេលឥឡូវ ពេទ្រមណ្ឌលនៅបន្ត សង្គ្រោះទៀត រហូតដល់ពេលនេះ មិនទាន់មានគ្រោះថ្នាក់ដល់ជីវិតឡើយ ៕ ដោយ សុវណ្ណ វឌ្ឍនៈ


ផ្ដល់សិទ្ធិដោយ៖VD7News