Sponsor

ខេត្តកំពង់ស្ពឺ ៖ យុវជន​ម្នាក់ បាន​រងរបួស​ធ្ងន់ធ្ង​រ ហើយ​ត្រូវបាន​សាច់ញាតិ ដឹក​យកទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ ខណៈដែល​ជិះ​ម៉ូតូ​ម្នាក់ឯង ហើយ​ត្រូវ​រថយន្ត បើក​បញ្ច្រាស់ទិស ក្នុង​ល្បឿន​លឿន បុក​ចំ​ពីមុខ​យ៉ាង​ពេញទំហឹង។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ខាងលើនេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ១២និង០៥នាទី ថ្ងៃត្រង់​ថ្ងៃទី 24.03.2017 នៅ លើ​កំណាត់​ផ្លូវជាតិ​លេខ04 ចន្លោះ​គីឡូម៉ែត្រ​លេខ 59ទៅ60 ត្រង់ចំណុច ភូមិ​ទួល​ថ្មី ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ  ។

នគរបាល​ចរាចរណ៍​ស្រុក បាន​និយាយ​អោយដឹងថា នៅ​មុនពេល​កើតហេតុ មាន​រថយន្ត1គ្រឿង ម៉ាក HIGH LANDER ព​ណ៍ស ពាក់​ស្លាក​លេខ សៀមរាប 2B 4666  អ្នកបើកបរ​មិន​ស្គាល់ ឈ្មោះ​ក្រោយ​កើតហេតុ​បាន​ចត​រថយន្ត​ទុកចោល​រត់គេចខ្លួន​បាត់​ស្រមោល។នគរបាល​បន្តថា​រថ​យន្ត​បង្កហេតុ​ខាងលើ​បាន បើកបរ​ពី​ទិសខាងកើត​ទៅ​ទិស​ខាងលិច ក្នុង​ល្បឿន​លឿន​លុះ​ធ្វើដំណើរ មកដល់​ចំណុច​ខាងលើ​បាន​បុក ម៉ូតូ1គ្រឿង ម៉ាក ហុងដាC125  សេរី 2014 ពណ៍ ខ្មៅ  ពាក់​ផ្លាកលេខ ភ្នំពេញ 1CG. 4230.  ដែល​បើកបរ​បញ្ច្រាស់ទិស​គ្នា   អ្នកបើកបរ​ម៉ូតូ ឈ្មោះ ឈុំ សុធា​រ៉ា ភេទ​ប្រុស អាយុ22ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ក្រឡាញ់ ឃុំ មហា​សាំង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ របួសធ្ងន់ ត្រូវបាន​សាច់ញ្ញាតិ បញ្ជូនទៅ​មន្ទី​ពេទ្យ។

ក្រោយ​កើតហេតុ​នគរបាល​ជំនាញ​បាន​ចុះទៅ​ធ្វើការ​វាស់វែង​នៅ​កន្លែងកើតហេតុ។ អ្នកបើកបរ​រថយន្ត  ក្រោយពេល​កើតហេតុ បាន​ចុះ​រត់​គិចខ្លួនបាត់  ម៉ូតូ​ខូចខាត ធ្ងន់.  រថយន្ត ខូចខាត ធ្ងន់​រថយន្ត​បង្ក​និង​ម៉ូតូ ត្រូវបាន​យកមក​រក្សារ​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច ដើម្បី​ចាត់កា​តាម​និតិ​វិធី ៕ ដោយ សុវណ្ណ វឌ្ឍនៈ

ផ្ដល់សិទ្ធិដោយ៖VD7News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor