Sponsor

សិល្បៈ ៖ តារា​ចម្រៀង​លោក​ ពេជ្រ ថាណា ​ខិតខំ​សាង​កេរ្តិ៍ឈ្មោះ​លើ​វិធី​សិល្បៈ​អស់​រយៈពេល​ប្រមាណ​ជា​ង​បី​ឆ្នាំ​មក​ហើយ ​ដោយ​លោក​បាន​តស៊ូ​ក្រសោប​យក​ប្រជាប្រិយភាព​តាំង​ពី​តារា​អម​ឆាក​ រហូត​ក្លាយ​ជា​  Superstar ​ប្រចាំ​ឆាក​តន្ត្រី។​ការ​ព្យាយាម​យ៉ាង​មុតមាំ​នេះ​ ព្រោះ​លោក​មាន​មហិច្ឆតា​ចង់​ក្លាយ​ជា​ម្ចាស់​រថយន្ត​ Lexus 330 ​ដែល​ជា​រថយន្ត​ក្នុង​ក្ដី​ស្រមៃ។​​  

ឆ្លើយតប​តាម​ទូរស័ព្ទ​ជា​មួយ​លោក​តាន់​ ចន្ថា ​អ្នក​យក​ព័ត៌មាន​វេបសាយ​ Kqube.net​ នៅ​ព្រឹក​មិញ​នេះ​លោក​ ពេជ្រ ថាណា ​បាន​ប្រាប់​ថា​ លោក​ទើប​តែ​ប្ដូរ​រថយន្ត​ពី​ Highlender ​មក​ជិះ​ម៉ាក​ Lexus 330 ​បាន​រយៈពេល​១០​ថ្ងៃ​មក​ទេ​  គឺ​លោក​​ទិញ​ក្នុង​តម្លៃ​៣​ម៉ឺន​២​ពាន់​ដុល្លារ​។  

លោក​បន្ត​ថា ​ការ​ឡើង​ស៊េរី​រថយន្ត​នេះ​ លោក​មិន​មាន​គំនិត​ចង់​ប្រកួត​ប្រជែង​ភាព​ឡូយឆាយ​ជា​មួយ​តារា​រូប​ណា​ទេ​ គឺ​គ្រាន់តែ​ស្រឡាញ់​ចង់​បាន​វា​តែប៉ុណ្ណោះ។​ ពេជ្រ ថាណា ​បន្ត​ថា ​ក្ដី​ប្រាថ្នា​ជិះ​រថយន្ត​ Lexus 330​ ​លោក​បាន​ប៉ង​ជា​ច្រើន​ឆ្នាំ ​ហើយ​លោក​ក៏​បាន​តស៊ូ​ប្រឡូក​ការងារ​សិល្បៈ​តាំង​ពី​តំណែង​ជា​តារា​អម​ឆាក​ និង​មាន​តម្លៃ​ខ្លួន​ទាប​ រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​ដែល​លោក​អាច​បង្ហាញ​វត្តមាន​ក្នុង​ចំណោម​តារា​ដែល​មាន​ការ​គាំទ្រ​ច្រើន​ និង​មាន​តម្លៃ​ខ្លួន​ខ្ពស់​គួរសម ​ហើយ​ក៏​បាន​ចេញ ​Show ​​ញឹកញាប់ ​ដែល​អាច​ជួយ​ឲ្យ​លោក​មាន​លទ្ធភាព​ទិញ​រថយន្ត​ក្នុង​ក្ដី​ស្រមៃ​បាន​។

គួរ​បញ្ជាក់​ដែរ​ថា​ តារា​ចម្រៀង​លោក ​ពេជ្រ ថាណា ​អតីត​លោក​គឺ​ជា​តារា​កំពូល​តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម ​សាស្តា តែ​លោក​ទើប​មក​ធ្វើ​កុងត្រា​ច្រៀង​ឲ្យ​ផលិតកម្ម​ ថោន​ នៅ​ចុង​ឆ្នាំ​២០១៦​។ រយៈពេល​ជ្រក​កោន​នៅ​ទ្រនំ​ថ្មី​នេះ​លោក​នៅ​តែ​ខិតខំ​តស៊ូ​យ៉ាង​ខ្លាំង​ ដើម្បី​បម្រើ​អារម្មណ៍​អ្នក​គាំទ្រ​៕

ផ្ដល់សិទ្ធិដោយ៖KQUBE

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor