Sponsor

ខេត្តតាកែវ ៖ មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ បានកើត​ឡើង មុននេះ​បន្តិច នៅវេលា​ម៉ោង ១១ និង ២០នាទី ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ តាម​បណ្តោយ​ផ្លូវជាតិ​លេខ២ ស្ថិតនៅ​ភូមិ​ថ្នល់បំបែក សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ ខេត្តតាកែវ រវាង​ម៉ូតូ​ម៉ា​កនិច និង​ម៉ូតូ​សង់​កូរ៉េ បណ្តាល​ឲ្យ​របួស​ទាំងសងខាង។

ប្រភព​ប្រាប់ថា មុន​កើតហេតុ គេ​ឃើញ​ម៉ូតូ​ទាំង២គ្រឿង បើក​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ស្រប​ទិស​គ្នា ស្រាប់តែ​មកដល់​កន្លែង​កើតហេតុ ម៉ូតូ​សង់​កូរ៉េ រក​បត់​ឆ្លងថ្នល់ ក៏​ស្រាប់​តែមាន​ម៉ូតូ​ម៉ា​កនិច បើកបរ​ដោយ​ក្មេងស្រី​ម្នាក់ បាន​បើក​មកពី​ក្រោយ​យ៉ាង​លឿន ក៏បាន​ប៉ះ​ដៃចង្កូត បណ្តាល​ឲ្យ​ដួល​រងរបួស​ទាំងសងខាង ។ ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ទាំង២ទៅ​ពេទ្យរៀងៗខ្លួន ចំណែកឯ​ម៉ូតូ​យកទៅ​រៀងខ្លួន មិន​រំខាន​ដល់​សមត្ថកិច្ច​ឡើយ៕ ដោយ សុខន

ផ្ដល់សិទ្ធិដោយ៖VD7News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor