Sponsor

បន្ទាប់​ពី​ឈ្នះ​ពាន​ឯក​ជន ​និង​ពាន​ជា​រួម​ជាមួយ​ក្រុម​ Real Madrid ក៏​ដូច​ជា​ពាន​ក្នុង​ជម្រើស​ជាតិ​ នៅ​ថ្ងៃ​នេះ​កីឡាករ​បាន​ឈ្នះ​ពាន​ Portugal's player of the year award (​កីឡាករ​ព័រទុយហ្គាល់​ល្អ​ជាង​គេ​ប្រចាំ​ឆ្នាំ)។

ក្រៅ​ពី​​បាន​ជួយ​ក្លឹប​ស្ដេច​ស​ឈ្នះ​ពាន​ Champions League, UEFA Super Cup, និង Club World Cup ​Ronaldo បាន​ជួយ​ប្រទេស​របស់​គាត់​ឈ្នះ​ពាន ​Euro 2016 ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​កាល​ពី​ឆ្នាំមុន។

“ ខ្ញុំ​ពិត​ជា​អរគុណ​ ដល់​សមាជិក​ទាំង​អស់​របស់ ​Real Madrid និង​ក្រុម​ជម្រើស​ជាតិ​ គ្រូ​បង្វឹក​ រួម​ទាំង​បុគ្គលិក​ពិសេស​អ្នក​គាំទ្រ​ជម្រើស​ជាតិ​ព័រទុយហ្គាល់​" ខ្សែ​ប្រយុទ្ធ​ស្លាប ​និយាយ​ក្នុង​កម្មវិធី​ទទួល​ពាន​រង្វាន់​នៅ​ទី​ក្រុង​Estoril។

ក្រោយ​ពី​ទទួល​ពាន​នេះ​រួច ​កីឡាករ​វ័យ​៣២​ឆ្នាំ​ នឹង​ចូល​រួម​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ ក្នុង​យុទ្ធនាការ​ប្រកួត​មិត្តភាព ​រួម​ទាំង​ជម្រុះ ​World cup​ក្រោម​ការ​ដឹកនាំ​របស់​លោក​ Fernando Santos។

ផ្ដល់សិទ្ធិដោយ៖KQUBE

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor