
កំពង់ស្ពឺ ៖ រថយន្តដឹកឈើប្រណិត១គ្រឿង ត្រូវបានកម្លាំងសមត្ថកិច្ច ធ្វើការបង្ក្រាប ខណៈដែលប្រុងលោតឆត្រទៅប្រទេសវៀតណាម សង្ស័យជាឈើរបស់ ចែហៀង ដែលជាប្ររបស់មេឈ្មួញ រកស៊ីដឹកឈើដុះស្លែប្រចាំខេត្តកំពង់ស្ពឺ។ ការបង្ក្រាបរថយន្តដឹកឈើនេះ កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២៨ខែមីនាឆ្នាំ២០១៧ នៅលើផ្លូវលំភូមិរោងម៉ាស៊ីន ឃុំតាសាល ស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ។
តាមប្រភពព័ត៌មានបានប្រាប់ថា ការបែបធ្លាយឈានទៅដល់ការចុះបង្ក្រាបនេះ ដោយសាតែមានមន្ត្រីអាវុធហត្ថស្រុកម្នាក់ បានរាយការណ៍ទៅថ្នាក់លើ ដែលមិនមែនជាមេរបស់ខ្លួន ហើយបានដឹងដល់លោកអភិបាលខេត្តកំពង់ស្ពឺ បញ្ជាកម្លាំងសមត្ថកិច្ចនគរបាលស្រុក ជំនាញមន្ទីរបរិស្ថាននិងមន្ទីរកសិកម្មខេត្តអោយបង្ក្រាបអោយខានតែបាន។
តាមសម្តីរបស់មន្ត្រីនគរបាលដែលចុះប្រតិបត្តិការណ៍នេះ បានបង្ហើបអោយដឹងថា ការដឹកជញ្ជូនឈើពីសំណាក់ក្រុមឈ្មួញ ហើយបែកការណ៍ដល់បង្ក្រាបនេះ បែកធ្លាយពីមន្ត្រីអវុធហត្ថស្រុកម្នាក់ ដែលមិនបានលុយកាក់ ពីក្រុមឈ្មួញរកស៊ីបទល្មើសព្រៃឈើ បានរាយការណ៍ថា មានរថយន្ត២គ្រឿងធំៗ ដែលមានដឹកឈើប្រណិតពេញ ប្រៀបដែលដឹកចេញពីដីចំការស្វាយមួយកន្លែង នៅខាងលិចប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំតាសាល ដែលគេស្គាល់ថា ជាចំការស្វាយរបស់លោកឆេង ឡុង ជាប្តី ហើយចែ ហៀង ជាប្រពន្ធប្រុងដឹកចេញលោតឆត្រ័ ទៅប្រទេសវៀតណាម តាមតាកែនកោះស្លាកំពត។
ភ្លាមនោះមន្ត្រីអាវុធហត្ថស្រុក ដែលមិនបានលិឍ បានរាយការណ៍ ទៅថ្នាក់លើ បានចាត់កម្លាំងតាមបង្ក្រាបបាន១រថយន្តម៉ាកហ៊ីយ៉ាន់ដាយពណ៌សពាក់ស្លាកលេខ ភ្នំពេញ3C-3379 ដែលគេដឹងថាជារថយន្តដឹកបទល្មើសរបស់ក្រុមឈ្មួញ ដែលរកស៊ីបទល្មើសព្រៃឈើដុះស្លែ ប្រចាំខេត្តកំពង់ស្ពឺ ហើយរថយន្តច្រើនគ្រឿង ប្រើស្លាកលេខតែ១ ប៉ុន្តែគួរអោយស្តាយ បង្ក្រាបបានតែ១គ្រឿង ១គ្រឿងទៀត បានរត់គេចចូលព្រៃបាត់ស្រមោល។
តាមប្រភពបន្តថា កុំតែមានការបញ្ជាផ្ទាល់ពីលោកអភិបាលខេត្តកំពង់ស្ពឺ ម្លេះសមឈើ១រថយន្តនេះ និងឆ្លងទៅដល់ក្រៅប្រទេស ជាក់ជាមិនខាន ហើយក្រុមសមត្ថកិច្ចបានដាក់ការសង្ស័យថា ឈើនេះគឺជាឈើរបស់ក្រុមឈ្មួញ២នាក់ ដែលមានឈ្មោះល្បីប្រចាំខេត្តកំពង់ស្ពឺ ដែលកំពុងតែមានរឿងក្តីជាប់ខ្លួននិងដីការចាប់ខ្លួនរបស់តុលាការណ៍ខេត្តផង ។

តាមប្រភពមួយទៀតលួចបង្ហើបថា ឈើនេះជាឈើរបស់ចែ ហៀង ជាប្រពន្ធរបស់លោក ឆេង ឡុង ដែលកំពុងតែមានរឿងជាប់ខ្លួន ហើយប្រពន្ធជាអ្នកចេញមុខជំនួសប្តី ដើម្បីបំភណ្ឌ័ភ្នែកសមត្ថកិច្ចខេត្តកំពង់ស្ពឺ។ គួរបញ្ជាក់ថា កន្លងមកកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស បានចុះមកបោសសំអាតបទល្មើសព្រៃឈើ នៅក្នុងខេត្តកំពង់ស្ពឺ ហើយមេឈ្មួញ២នាក់គឺឈ្មោះជឿង ថេង ដែលជាមន្ត្រីយោធាភូមិភាគទី៣និងឈ្មោះឆេង ឡុង ជាមន្ត្រីអាវុធហត្ថខេត្តកំពង់ស្ពឺ ដែលនោះទើបតែបង្ក្រាបបានថ្មីៗហើយកំពុងតែរត់គេចខ្លួននោះ។ សូមបញ្ជាក់ថាចែ ហៀង ជាប្រពន្ធរបស់លោកឆេង ឡុង ហើយចែឃឿន ជាប្រពន្ធលោកជឿង ថេងសុទ្ធជាមេឈ្មួញរកស៊ីដឹកបទល្មើសព្រៃឈើ។
ចំពោះវត្ថុតាងរថយន្ត ត្រូវបានយកមករក្សាទុកនៅស្នាក់ការ ដែនជំរកសត្វព្រៃភ្នំឱរ៉ាល់ រង់ចាំវាស់វែងពេលក្រោយ៕ ដោយ សុវណ្ណ វឌ្ឍនៈ

ផ្ដល់សិទ្ធិដោយ៖VD7News