
សិល្បៈ ៖ ក្នុងឆ្នាំ២០១៧នេះរាសីតារាវ័យក្មេងនាយ ចឺម ហក់ឡើងខ្ពស់ត្រដែតតែម្ដង ព្រោះអាជីពសិល្បៈរបស់លោកទាំងបីផ្នែកមាន សម្ដែង កំប្លែង និងចម្រៀង ទទួលបានការគាំទ្រខ្លាំងជាងរាល់ឆ្នាំ ហើយតម្លៃខ្លួនរបស់លោកក៏ឡើងខ្ពស់ចូលលំដាប់តារាជួរមុខទៅហើយ។
បញ្ជាក់ប្រាប់ពីតម្លៃខ្លួននៅថ្ងៃម្សិលមិញនាយ ចឺម បានប្រាប់ថា ក្នុងឆ្នាំនេះសម្រាប់ទីផ្សារចេញច្រៀងតាម Concert របស់លោកតម្លៃឡើងខ្ពស់ គឺដល់មួយពាន់ដុល្លារក្នុងមួយកម្មវិធីដែលនៅខេត្តឆ្ងាយៗ រីឯកម្មវិធីនៅខេត្តជិតៗគឺមានតម្លៃចាប់ពី៧រយដុល្លារឡើងទៅផងដែរ។

លោកបន្តថា តម្លៃនេះគឺលោកបានឡើងចាប់តាំងពីដើមឆ្នាំ២០១៧មកម្ល៉េះ ព្រោះតែឆ្នាំនេះមានអ្នករៀបចំកម្មវិធីតន្ត្រីទាក់ទងចង់បានវត្តមានលោកច្រើន រហូតលោកគ្មានពេលឲ្យគេទៅទៀត ដូច្នេះហើយទើបលោកសម្រេចឡើងតម្លៃខ្លួនបន្ថែមមួយកម្រិតទៀត ហើយអ្នករៀបចំកម្មវិធីក៏មិនថាអីដែរ គឺពួកគាត់នៅតែទទួលយកដោយក្ដីរីករាយ៕

ផ្ដល់សិទ្ធិដោយ៖KQUBE