Sponsor

ប្រព័ន្ធ​បច្ចេកវិទ្យា​ Uber​ ​ដែល​ត្រូវ​បាន​គេ​បំពាក់​ទៅ​លើ​រថយន្ត​បើ​បរ​ដោយ​ស្វយ័ត ពេល​នេះ​ត្រូវ​ផ្អាកជា​បណ្ដោះអាសន្ន ​បន្ទាប់​ពី​មាន​រថយន្ត​មួយ​គ្រឿង​បើក​​បុក​ខូចខាត និង​បណ្ដាល​ឲ្យ​​៣នាក់របួស​​ នៅ​រដ្ឋ​អារីហ្សូណា សហរដ្ឋអាមេរិក​ កាល​ពី​ថ្ងៃ​ចន្ទ​ ទី​២៧ ​ខែ​មីនា​។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ Reuters​។

អ្នកនាំពាក្យ​ Uber​ មួយ​រូប​បាន​ឲ្យដឹង​ថា​ កម្មវិធី​បញ្ជា​រថយន្ត​ដោយ​ស្វ័យប្រវត្ត​នេះ​ បានធ្វើការ​សាកល្បង​ទទួល​បាន​ជា​លទ្ធផល​ដោយ​រលូន​រួច​ហើយ​ក្នុង​រយៈ​ពេល​ជាច្រើន​ថ្ងៃ​កន្លង​មក​នេះ ​នៅ​ទីក្រុង ​San Francisco, Tempe និង​ Pittsburgh​ ហើយ​ថែមទាំង​បាន​បញ្ចប់​ការ​ស្រាវជ្រាវ​ទៀត​ផង ​ប៉ុន្តែ​កាល​ពី​ម្សិលមិញ​នេះ មាន​រថយន្ត​មួយ​គ្រឿង​បំពាក់​ដោយ​ប្រព័ន្ធ​ Uber​ បើក​ទៅ​ប៉ះទង្គិច​ជាមួយ​នឹង​រថយន្ត​ផ្សេង​ទៀត​បណ្ដាល​ឲ្យ​ក្រឡាប់​ភ្លាម​ៗ​។​

លោក ​Detective Lily មេ​នគរបាល​ក្រុង​ Tempe​ បាន​អះអាង​ថា ​កម្មវិធី​បើក​បរ​រថយន្ត​ដោយ​ខ្លួន​ឯង​ខាង​លើ​នេះ​ ត្រូវ​បាន​ផ្អាក​ជា​បណ្ដោះអាសន្ន​ ដើម្បី​ឲ្យ​វិស្វករ​​ Volvo SUV នៃ​​ក្រុមហ៊ុន ​UBER​​ សិក្សា​ស្រាវជ្រាវ​បន្ត​ទៀត​ទៅ​លើ​ បច្ចេកវិទ្យា ​Uber Technologies Inc​ នេះ​មុន​នឹង​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ជា​ទូទៅ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ កម្មវិធី ​Uber ​ត្រូវ​បាន​គេ​ផលិត​ឡើង​ចាប់​តាំង​ពី​ខែ​កញ្ញាមក​ម្លេ៉ះ​​ ក្នុង​គោល​បំណង​ផ្ដល់​សុវត្ថិភាព​ខ្ពស់​ទៅ​ដល់​អ្នក​ធ្វើ​ដំណើរ ប៉ុន្តែ​បាន​បរាជ័យ​ទៅ​វិញ​ បន្ទាប់ពី​ក្រុមហ៊ុន​ Alphabet Inc​ ដាក់​ពាក្យ​ប្ដឹង​ថា ​Uber ​លួច​ប្រព័ន្ធ​បច្ចេកវិទ្យា​ Lidar ​ដែល​ជា​កម្មវិធី​បញ្ជា​រថយន្ត​អូ​តូ​របស់​ខ្លួន​៕​

ផ្ដល់សិទ្ធិដោយ៖KQUBE

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor