
រាជធានីភ្នំពេញ៖ ជនសង្ស័យ០៤នាក់ត្រូវបានកម្លាំងល្បាតកងរាជអាវុធហត្ថខណ្ឌដូនពេញ ធ្វើការឃាត់ខ្លួនក្រោយឆែកឆេរឃើញមានដាក់អាវុធនៅជាប់និងខ្លួន(ដាវសាំម៉ូរៃ) ពេលកំពុងធ្វើដំណើរលើដងផ្លូវ។ ករណីខាងនេះកើតឡើងកាលពីវេលាម៉ោង ១៧ និង ២៥នាទីថ្ងៃទី ៣០ ខែមិនា ឆ្នាំ ២០១៧ ស្ថិតនៅចំណុចសួនហង្ស ផ្លូវស៊ូស្រ៊ុន សង្កាត់ចតុមុខ ខណ្ឌដូនពេញ។
ជនសង្ស័យទាំង០៤នាក់មានឈ្មោះ៖ទី១-ឈ្មោះ តុង សេងលី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្សថ្នាក់ទី៩ នៃអនុវិទ្យាល័យសិង្ហបុរី SIS ស្នាក់នៅផ្ទះលេខ៤៩ ផ្លូវ១៤០ សង្កាត់មនោរម្យ ខណ្ឌ៧មករា។ទី២-ឈ្មោះ វង់ ភារម្យ ភេទប្រុស អាយុ១៨ ឆ្នាំ មុខរបរជាងជួសជុលកាម៉េរា ស្នាក់នៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ។ទី៣-ឈ្មោះ លី សៀងហៃ ភេទប្រុសអាយុ ១៦ ឆ្នាំ មុខរបរសិស្សថ្នាក់ទី ១០ នៃវិទ្យាល័យបាក់ទូក ស្នាក់នៅផ្ទះលេខ៧៥Eo ផ្លូវ២១៧ សង្កាត់អូឬស្សីទី៣ ខណ្ឌ៧មករា។ ទី៤-ឈ្មោះ ខាន់ វិចិត្រ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្សថ្នាក់ទី១០ នៃវិទ្យាល័យទួលអំពិល ស្នាក់នៅផ្ទះលេខ១២១៦ ផ្លូវ៣៧១ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
ក្រោយពេលសាកសួររួចមកជនសង្ស័យទាំង ៤ នាក់បានឆ្លើយសារភាពថាខ្លួនបានទុកដាវនោះសម្រាប់ដេញតាមកាប់នូវបក្ខពួកក្រុមក្មេងដែលមានទំនាស់ជាមួយក្រុមខ្លួន។ បច្ចុប្បន្នជនសង្ស័យទាំង០៤នាក់រួមជាមួយនិងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់ការិយាល័យបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ជាបន្ដ៕
កែសម្រួលដោយ៖ ទុយ ហ៊ួត.VD7NEWS


ផ្ដល់សិទ្ធិដោយ៖VD7News