
បរទេស៖ ស្រ្តីជនជាតិម៉ិចស៊ីកូម្នាក់ដែលមានអាយុ ២៤ ឆ្នាំត្រូវបានគេជឿជាក់ថាជាមនុស្សដែលមានពោះធំជាងគេបំផុតនៅលើលោក ត្រូវបានវេជ្ជបណ្ឌិតធ្វើវះកាត់ជួយសង្រ្គោះ បានជោគជ័យ ហើយ តែមានរឿងមិនគួរអោយជឿ គឺថា គ្រូពេទ្យបានរកឃើញដុំថ្មចំនួនទៅដល់ ៥ ដុំដែលមានអង្កត់ផ្ចិតរហូតដល់ ១៥៧ សង់ទីម៉ែត្រ និងមានទំងន់ ៣៣ គីឡូក្រាម វាគឺជារឿងដែលកម្របំផុត។
មានការចោទសួរនូវសំណួរជាច្រើនទៅវិជ្ជៈបណ្ឌិតដែលវះកាត់អោយស្រ្តីនោះថា តើដុំថ្មទាំងនោះ ទៅនៅក្នុងពោះនាងដោយរបៀបណា?តើនាងហូបដុំថ្មទាំងនោះមែនទេ? តើហូបដោយរបៀបណាបើដុំថ្មធំម្លឹងៗ? ចំពោះសំនួរទាងអស់នេះ វេជ្ជបណ្ឌិតមិនអាចបកស្រាយចំលើយនេះបាននៅឡើយទេ ។

យោងតាមសម្ដីរបស់វេជ្ជបណ្ឌិតដែលវះកាត់ស្រ្តីនោះ បានអោយដឹងថា ក្រោយពីធ្វើការឆ្លុះអេកូយើងបានឃើញមានអ្វីនៅក្នុងពោះនាង ទើបយើងធ្វើការវះកាត់ជាបន្ទាន់ បើយើងមិនធ្វើវះកាត់ទេ ស្រ្តីនោះនឹងអាចស្លាប់បាន ។
ក្រោយពីធ្វើការវះកាត់ ឥឡូវនេះអ្នកជំងឺនឹងអាចហូបបាន និងដើរបានដូចជាមនុស្សធម្មតាវិញហើយ៕ ដោយ៖ (សហការី)



ផ្ដល់សិទ្ធិដោយ៖VD7News