
ខេត្តមណ្ឌលគិរី ៖ សត្វដំរីព្រៃចំនួន១១ក្បាល ទាំងកូនទាំងមេ ធ្លាក់ចូលរណ្តៅ គ្រាប់បែក ដែលបន្សល់ទុក ក្នុងសម័យសង្គ្រាម អស់រយះពេលចំនួន៣ថ្ងៃ ស្ថិតនៅក្នុងភូមិអូរអាម ឃុំស្រៃខ្ទុម ស្រុកកែវសីមា ហើយត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញបានរាយការណ៍ មកមន្ត្រីជំនាញ នៅព្រឹកថ្ងៃទី២៥ខែមិនាឆ្នាំ២០១៧នេះ។
ក្រោយទទួលបានសេចក្តីរាយការណ៍ ដំរី១គ្រួសារខាងលើ បានរួចផុតពីពីការបាត់បង់អាយុជីវិតហើយ នៅម៉ោង៣.០០នាទីរសៀល ថ្ងៃទី២៥ខែមិនាឆ្នាំ២០១៧នេះ ដោយសារមានការជួយសង្គ្រោះពីមន្ត្រីជំនាញមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ដោយមានការបញ្ជាផ្ទាល់ពី ឯកឧត្តម ស្វាយ សំអ៊ាងអភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី មន្ត្រីជំនាញបានសហកាណ៍គ្នាជួយសង្គ្រោះឲ្យខាងតែបានដើម្បីធ្វើឲ្យសត្វដំរីព្រៃទាំងនោះផុតពីការគ្រោះថ្នាក់។
លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានសន្យាថា មិនលើសពីរសៀលថ្ងៃនេះទេហ្វូងដំរីព្រៃទាំងអស់បានឡើងពីរណ្តៅគ្រោះថ្នាក់មួយនេះ ធ្វើដំណើរឆ្ពោះទៅកាន់កន្លែងដែលសត្វនេះធ្លាប់រស់នៅដូចគ្រាដើម៕ដោយ ៖ រមនា


ផ្ដល់សិទ្ធិដោយ៖VD7News
សូមជម្រាបជូនព័ត៌មានបន្ថែមផងដែរថា សត្វដំរីព្រៃទាំង១១ក្បាល (ទាំងកូន) ដែលធ្លាក់ក្នុងរណ្តៅគ្រាប់បែកសម័យសង្រ្គាម នៅខេត្តមណ្ឌលគីរី, ពេលនេះ អាជ្ញាធរជួយសង្រ្គោះបានហើយ៕