Sponsor

ខេត្តព្រះវិហារ៖ នៅ​រសៀល​​ ថ្ងៃទី២៥ ខែមិនា ឆ្នាំ២០១៧នេះ សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​បុរសជាជនសង្ស័យម្នាក់ ត្រូវបាននគរបាលក្រុងព្រះវិហារ ឃាត់ខ្លួន បន្ទាប់ពីទទួលពាក្សបណ្តឹងថា បានចាប់​រំលោភសេព​សន្ថវៈ។

យោងតាមលោកវរសេនីយ៍ត្រី គង់​ គា អធិការនគរបាលក្រុងព្រះវិហារ បានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះ ហ៊ុន​ យក្ស អាយុ២៧ឆ្នាំ រស់នៅភូមិហ្មសែត​ សង្កាត់ប៉ាហាល​ ក្រុងព្រះវិហារ​ ចំណែកជនរងគ្រោះមានឈ្មោះ វ.ស.អ អាយុ២០ឆ្នាំ មានប្តី និងកូនម្នាក់រស់នៅក្រុងព្រះវិហារ។

លោកអធិការក្រុងបានបញ្ជាក់ថា មុនពេលកើតហេតុជនសង្ស័យ និងប្តីជនរងគ្រោះជាមិត្តភ័ក្រ​គ្នា បានផឹកស៊ីនៅផ្ទះ​ជនរងគ្រោះ​ ចំណែកស្ត្រីជាជនរងគ្រោះមិននៅផ្ទះទេ គឺរវល់ដកដំឡូងនៅចំការ លុះល្ងាចបន្តិចជនសង្ស័យ បានទិញទាឲ្យស្ត្រីរងគ្រោះ ធ្វើក្លែមបន្ត​ ហើយខ្លួនបានទៅទិញស្រាបៀមួយកេស មកផឹកបន្តនៅផ្ទះជនរងគ្រោះជុំគ្នាទៀ​ត​។ ការផឹកចេះតែបន្តរហូត ដល់យប់ជ្រៅអស់ស្រា៣កេស​ ដោយឡែកស្ត្រីរងគ្រោះ ត្រូវជនសង្ស័យបង្ខំឲ្យផឹកអស់កន្លះកំប៉ុងដែរ​ រួចក៏បានដេករៀងៗខ្លួន​ បុរសជាប្តីសន្លប់ស្តូកស្តឹង ដេកនៅលើផ្ទះម្ខាង ហើយស្ត្រីរងគ្រោះដេកម្ខាង​ ចំណែកជនសង្ស័យដេកក្រោមផ្ទះ។

លោកបន្ថែមថា ជនសង្ស័យដែលមានបំណងនោះ មិនបានដេកទេដោយធ្វើសួរស្ត្រីរងគ្រោះថា (មិនហៅបងដេកជាមួយទេអី) ពេលនោះស្ត្រីរងគ្រោះឆ្លើយថា (បងនិយាយឲ្យស្រួលបួលព្រោះប្តីខ្ញុំនៅហ្នឹងទេ) ដោយអស់កម្លាំងធ្វើការពីថ្ងៃ នារីរងគ្រោះបានដេកលង់លក់ទៅ ស្របពេលនោះជនសង្ស័យ បានឡើងដេកក្រោយខ្នងនារីរងគ្រោះ​ ដោយនារីរងគ្រោះ មិនបានចាប់អារម្មណ៍ស្មានថា ប្តីរបស់ខ្លួន ក៏បណ្តោយឲ្យជនសង្ស័យលេងសព្វរាងកាយ​ លុះចាប់ផ្តើមរួមរ័ក្ស នារីរងគ្រោះ​ដឹងថា មិនមែនជារបស់ប្តីរបស់ខ្លួនក៏រុញចេញ។ លុះព្រឹកឡើងជនរងគ្រោះបានប្តឹង សមត្ថកិច្ចឲ្យចាប់ខ្លួនតែម្ដង ហើយនៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានចាប់រំលោភនារីរងគ្រោះពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យត្រូវបាន កម្លាំងនគរបាលជំនាញកំពុងកសាងសំណុំរឿង ដើម្បីចាត់វិធានការតាមច្បាប់៕ ដោយ៖ (ម៉ែន​ សុគន្ធា)

ផ្ដល់សិទ្ធិដោយ៖VD7News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor