
ខេត្តកំពង់ឆ្នាំ៖ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនៅរសៀលថ្ងៃទី៣០ ខែមិនា ឆ្នាំ២០១៧នេះ កម្លាំងនគរបាលជំនាញ និងកម្លាំងនគរបាលមូលដ្ឋានបានតាមស្រាវជ្រាវ និងចាប់ខ្លួនជនដៃដល់ម្នាក់ ដែលបានកាប់សម្លាប់បងស្រីបង្កើតរបស់ខ្លួន និងបងថ្លៃជាអ្នកកាសែត បណ្តាលឲ្យស្លាប់ទាំង២នាក់ ស្ថិតនៅភូមិសំរោង ឃុំលង្វែក ស្រុកកំពង់ត្រឡាច នាព្រឹកមិញ។
ប្រភពបានថ្លែងថា បងថ្លៃជនសង្ស័យឈ្មោះ ហែម ឆន ជាប្រធានគណៈកម្មការហិរញ្ញវត្ថុ នៃសមាគមអ្នកកាសែតខ្មែរសន្តិភាព និងប្រពន្ធរបស់ខ្លួន (បងស្រីបង្កើតជនសង្ស័យ) បានស្លាប់ដោយសារតែប្អូនប្រុសបានយកពូថៅកាប់ (មើលតាមលិខិតបញ្ជាក់របស់ក្លឹប)។ បើតាមលោកស្នងការ «ជនដៃដល់មុនដំបូង បានកាប់ទៅលើប្តី រួចហើយប្រពន្ធ បានរត់ទៅឲ្យគេជួយ តែមិនមានជួបអ្នកណាក៏រត់មកមើលប្តីវិញ ស្រាប់តែជនដៃដល់កាប់ស្លាប់ទាំង២នាក់តែម្តង»ល។

ទោះយ៉ាងណាក៏ដោយ សម្រាប់មូលហេតុនោះ មិនត្រូវបានលោកស្នងការបញ្ជាក់ឲ្យច្បាស់នៅឡើយទេ ដោយលោកថា ជនសង្ស័យជាមនុស្សវិកលចរឹក ហើយកាលពីមុនក៏ធ្លាប់ដេញកាប់គេផងដែរ។ នៅពេលនេះ កម្លាំងនគរបាលរបស់យើងកំពុងស្រាវជ្រាវ ដើម្បីចាប់ខ្លួនចាត់ការតាមនីតិវិធី ខណៈសពជនរងគ្រោះទាំង២នាក់ ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖ (លី វ៉ាន់)


ផ្ដល់សិទ្ធិដោយ៖VD7News