
ខេត្តស្វាយរៀង ៖ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង សហការជាមួយ កម្លាំងអធិការក្រុងបាវិត ក្រោមការចង្អុបង្ហាញ ពីលោក ស្រេង វុទ្ធា ព្រះរាជអជ្ញារងសាលាដំបូងខេត្ត បានធ្វើការ ចុះឆែកឆេរបន្ទប់លេខ ៥១ សណ្ឋាគារ TTP2 ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ក្រោយពីទទួលបាន ព័ត៌ពីប្រជាពលរដ្ឋថា មានជនជាតិវៀតណាម មកលក់គ្រឿងញៀន។
សមត្ថកិច្ចបានអោយដឹងថា ក្រោយពីបានធ្វើការឆែកឆេរ រួចមក បានរកឃើញវត្ថុតាងថ្នាំញៀន ម្សៅក្រាមព័ណ៌ស ១ កញ្ចប់ និងថ្នាំគ្រាប់មេតំហ្វេតាមីន៣០០ គ្រាប់ ដែលជនសង្ស័យលាក់ទុក។ សមត្ថកិច្ចបានបន្តថាជនសង្ស័យមានឈ្មោះផាមហ្វឿក ភេទស្រីអាយុ26ឆ្នាំ ជនជាតិវៀតណាម រួមនិងវត្ថុតាងរួមមាន:ម្សៅក្រាម ៣ កញ្ចប់(ធំ២ តូច១) មេតំហ្វេតាមីន៣០០ គ្រាប់ ទម្ងន់ ១៣៤,៥០ក្រាម ជញ្ចីងថ្លឹង ១ ទូរស័ព្ទ ០៤គ្រឿង ម៉ូតូ ០១ គ្រឿង និងសម្ភារៈវេចខ្ចប់មួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿងនិងបញ្ជូនទៅតុលាការ នៅរសៀលថ្ងៃទី30ខែ03ឆ្នាំ2017នេះ តាមនិតិវិធីច្បាប់៕ ដោយ វិរៈ ពៅស្វាយរៀង







ផ្ដល់សិទ្ធិដោយ៖VD7News