Sponsor

ខេត្តព្រៃវែង៖ កាលពី​វេលា​ម៉ោង​១១និង៣០នាទី​ថ្ងៃទី​៣០មីនា២០១៧នេះ នៅចំនុចផ្ទះឈ្មោះ ប៉ាក់ ភឿង ភេទប្រុស អាយុ៤០ឆ្នាំ ស្ថិតភូមិត្រពាំងស្គន់ឃុំជីផុចស្រុកមេសាង ខេត្តព្រៃវែង ។

ជនសង្ស័យឈ្មោះ ប៉ាក់ ភឿងភេទប្រុសអាយុ៤០ឆ្នាំនៅភូមិកើតហេតុខាងលើ គឺជាកូនប្រសារ បានយកប្រនង់ឫស្សីប្រវែង1.20មវាយទៅលើជីដូនចាស់ម្នាក់ឈ្មោះ មាំង ឈិត ភេទស្រី អាយុ86ឆ្នាំដែលត្រូវជាម្តាយក្មេកជនសង្ស័យរស់នៅផ្ទះជាមួយគ្នាចំនួន១ព្រនង់បណ្តាលឱ្យ មានមុខរបួសប្រវែង10ស.មរងរបួសធ្ងន់។ មូលហេតុឈ្មោះប៉ាក់ ភឿងជាជនសង្ស័យស្រវ៉ឹងស្រាជាប្រចាំហើយឈ្លោះប្រកែកគ្នាជេបណ្តេញម្តាយក្មេកអោយចុះចេញពីផ្ទះរបស់ខ្លួន ម្តាយក្មេកមិនចុះចេញ ក៍វាយតែម្តង ។

បច្ចុប្បន្នជនរងគ្រោះបងប្អូនបញ្ជូនទៅព្យាបាលនៅពេទ្យឯកជនក្នុងភូមិបណ្តោះអាសន្ន រីឯជនសង្ស័យនគរបាលបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិករដ្ឋាននគរបាលស្រុកដើម្បីបំពេញនីតិវិធី៕ ដោយ៖ (ឆវន្ន័)

ផ្ដល់សិទ្ធិដោយ៖VD7News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor