
ក្មេងប្រុងអាយុ៧ឆ្នាំម្នាក់ត្រូវបាន ISIS ចាប់ចងភ្ជាប់ជាមួយគ្រាប់បែកពេញតួខ្លួនគួរឲ្យភ័យរន្ធត់ រួចបញ្ជូនទៅកាន់មូលដ្ឋានទ័ពអុីរ៉ាក់ នៅទីក្រុងម៉ូស៊ូល ខណៈដែលកុមារនេះបានលាក់ខ្លួននៅក្នុងចំណោមក្រុមគ្រួសារ ដែលរត់ភៀសខ្លួនចេញពីក្រុមសកម្មប្រយុទ្ធខាងលើ។ នេះបើយោងតាមសារព័ត៌មាន Daily Mail ចុះផ្សាយកាលពីយប់ថ្ងៃព្រហស្បតិ៍ ទី២៣ ខែមីនា។
ក្មេងប្រុសម្នាក់ដែលគេជឿជាក់ថា មានអាយុត្រឹមតែ៧ឆ្នាំប៉ុណ្ណោះ ត្រូវបានទ័ពអុីរ៉ាក់ប្រទះឃើញសុទ្ធសឹងតែគ្រាប់បែកអត្តឃាតចងភ្ជាប់ពេញខ្លួន និងចង្កេះ ភ្លាមនោះពួកគេបានឃាត់ខ្លួន និងព្យាយាមរំដោះអាវុធផ្ទុះទាំងនោះចេញ រួចយកមកសួរចម្លើយ ប៉ុន្តែក្មេងតូចម្នាក់នេះនិយាយទាំងទ្រហោយំ មិនអាចយកជាការបានឡើយ គ្រាន់តែដឹងថាក្រុមសកម្មប្រយុទ្ធជ្រុលនិយមរដ្ឋឥស្លាម (ISIS) ជាអ្នកបញ្ជូនទៅ។

ជាចុងក្រោយ នាយទាហានដែលបានដោះគ្រាប់បែកអត្តឃាតចេញពីកុមារាខាងលើបានបញ្ជាក់ថា ក្មេងម្នាក់នេះឈ្មោះថា Uday ត្រូវបាន ISIS បញ្ជូនឲ្យទៅធ្វើសកម្មភាពលើកងទ័ពអុីរ៉ាក់ ក្នុងទីក្រុងម៉ូស៊ូល ដោយពួកសកម្មប្រយុទ្ធបានអះអាងថា ក្មេងនេះជាទាហានបំពាក់គ្រាប់បែកអត្តឃាតមានវ័យតិចជាងគេបំផុតទៀតផង៕

ផ្ដល់សិទ្ធិដោយ៖KQUBE