
ក្រុមហ៊ុន Alibaba Group ដែលជាក្រុមហ៊ុនពាណិជ្ជកម្មតាមបណ្ដាញអ៊ីនធឺណិតធំបំផុតរបស់ប្រទេស ចិន បានបង្កើតសាខាក្នុងប្រទេស ម៉ាឡេស៊ី ដែលជាទីតាំងចែកចាយក្នុងតំបន់អាស៊ីអាគ្នេយ៍។ នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី លោក Najib Razak និងស្ថាបនិក Alibaba Group លោក Jack Ma បានប្រកាសរួមគ្នានៅក្នុងការបើកទីស្នាក់ការកណ្ដាលពាណិជ្ជកម្មសេរីតាមបណ្ដាញអ៊ីនធឺណិត នៅខាងក្រៅប្រទេស ចិន ។
តំបន់ពាណិជ្ជកម្មសេរីឌីជីថល បង្កើនឡើងក្នុងបំណងជំរុញដល់សហគ្រាសខ្នាតតូចនិងមធ្យម ព្រមទាំងលើកកម្ពស់ដល់ពាណិជ្ជកម្មតាមអ៊ីនធឺណិតក្នុងប្រទេស ម៉ាឡេស៊ី ដោយ Alibaba Group បង្កើតទីតាំងចែកចាយក្នុងតំបន់អាស៊ីអាគ្នេយ៍នៅ ម៉ាឡេស៊ី គ្រប់គ្រងដោយក្រុមហ៊ុន Lazada មានមូលដ្ឋានក្នុងប្រទេស សិង្ហបុរី ។
លោក Jack Ma និយាយថា នេះគឺជាគម្រោងល្អបំផុតដែលក្រុមហ៊ុនខ្នាតអន្តរជាតិដូចជា Alibaba នេះបង្កើតទស្សនវិស័យដ៏អស្ចារ្យ ព្រមទាំងភាពជាអ្នកដឹកនាំដ៏អស្ចារ្យ ដោយបានពិភាក្សាជាមួយប្រទេស ម៉ាឡេស៊ី ត្រឹមតែរយៈពេល ៤ ខែ អាចចាប់ផ្ដើមគម្រោងនេះបាន ។ Alibaba នឹងជួយដល់ប្រទេស ម៉ាឡេស៊ី ដើម្បីអភិវឌ្ឍសេវាកម្មអ៊ីនធឺណិត ចំណែកលោក Najib Razak និយាយថា គំនិតផ្ដួចផ្ដើមទាំងនោះបង្កើតប្រាក់រាប់ពាន់លានដុល្លារនៅត្រឹមឆ្នាំ ២០២៥ ។ ប្រភពៈ phys

ផ្ដល់សិទ្ធិដោយ៖KQUBE