Sponsor

កីឡា៖ ​ប្រដាល់​គុន​ខ្មែរ​ស្ថានីយ​ទូរទស្សន៍​អាស៊ីអាគ្នេយ៍​​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០១៧​ម្សិលមិញ​នេះ កីឡាករ​កម្ពុជា ឃឹម ឌីមា ប៉ះ​អ្នក​ប្រដាល់​ថៃ​ ខុន​ ក្រុង​ថេប ​ជំនួប​សងសឹក​ជំនួស​កីឡាករ​​ ផល សុភ័ណ្ឌ​ ដែល​បាន​ចាញ់​កីឡាករ​ថៃ​រូប​នោះ​ក្នុង​ទឹក​ទី១​ កាល​ពី​អាទិត្យ​មុន ពិត​ជា​ធ្វើ​ឲ្យ​ទស្សនិកជន​ជក់​ចិត្ត​ដិតអារម្មណ៍​ ជា​មួយ​នឹង​ការ​វាយ​គ្មាន​មេត្តា​ ចាប់​ពី​ទឹក​ទី​១ រហូត​ទឹក​ទី៥​។ ទី​បំផុត​កីឡាករ​កម្ពុជា ឃឹម ឌីមា បាន​ផ្តូល​ឲ្យ​សន្លប់​ចុង​ទឹក​ទី៥ ដោយ​ប្រើ​កែង​ចំ​កញ្ចឹងក​ រួច​ថែម​មួយ​ជើង​ទៀត​ស្ទើរ​ធ្លាក់​ចេញ​ពី​សង្វៀន​ ខណៈ​អាជ្ញាកណ្ដាល​មិន​បាន​ស្រែក​ឲ្យ​ឈប់​។

តាម​ការ​វាយ​ពី​ទឹក​ទី​១​ រហូត​ដល់​ចុង​ទឹក​ទី​៥​នេះ កីឡាករ​ថៃ​ ខុន ក្រុងថេប រូប​នេះ​បាន​បញ្ឆេះ​កម្ដៅ​រហូត​ធ្វើ​ឲ្យ​ ឃឹម​ ឌីមា ទ្រាំ​វាយ​មិត្ត​ភាព​លែង​កើត ព្រោះ​កីឡាករ​ថៃ​នោះ ទាត់​ ឌីមា មួយ​ជើង​អុក​គូទ តាំង​ពី​ទឹក​ទី​១​មក​ម្ល៉េះ និង​ថែម​ទាំង​បញ្ចេញ​សកម្មភាព​ កញ្ជ្រោល​ខ្លាំង​មក​លើ​កីឡាករ​កម្ពុជា​។

ទោះ​ជា​យ៉ាង​ណា​ ឃឹម ឌីមា បាន​ធ្វើ​ឲ្យ​កីឡាករ​ថៃ​រូប​នោះ​ភ្លឺ​ភ្នែក​នៅ​លើ​សង្វៀន​ខារ៉ាបាវ​នោះ​ផងដែរ ខណៈ​ដែល​រូប​គេ​ចាញ់​ ឌីមា ទាំង​ប្រលិង​មិន​នៅ​ជាប់​ខ្លួន ​ព្រម​ទាំង​ជើង​មួយ​ចំហៀង​ របួស​អូស ​លោង​​ យ៉ាង​តិច​ក៏​ត្រូវ​ចំណាយ​ពេល​ព្យាបាល​៣​ថ្ងៃ ទៅ​មួយ​អាទិត្យ​ដែរ​ទើប​ជា ព្រោះ​ ឃឹម ឌីមា ទាត់​រហូត​លើក​ជើង​សេះ ក្នុង​ប៉ុន្មាន​ទឹក​ចុង​ក្រោយ។

​យ៉ាងណា​មិញ​ ថ្វី​បើ​ ឃឹម ឌីមា អាច​សងសឹក​ជំនួស ផល សុភ័ណ្ឌ​ បាន​ក៏​ពិត​មែន ប៉ុន្តែ​កីឡាករ​ថៃ​រូប​នេះ​ ទើប​មាន​វ័យ​ ១៩​ឆ្នាំ​ប៉ុណ្ណោះ គឺ​គេ​អាច​នៅ​មាន​ឱកាស​សងសឹក​​ច្រើន​ទៀត​ បើ​កីឡាករ​កម្ពុជា មិន​ព្យាយាម​ហាត់​ឲ្យ​បាន​ដិតដល់​ទេ ថា​មិន​ត្រូវ​ ខុន ក្រុង​ថេប អាច​នឹង​មក​បំបាក់​មុខ​លើ​ទឹក​ដី​កម្ពុជា​សាជាថ្មី ដូច​ផ្តូល​ ផល សុភ័ណ្ឌ​ អញ្ចឹង​។ ដើម្បី​ចង់​ដឹង​ថា ​គូ​នេះ​ ប្រកួត​កក្រើក​សង្វៀន​យ៉ាង​ណា​នោះ សូម​ទស្សនា​វីដេអូ​ខាង​ក្រោម​ទាំង​អស់​គ្នា​៖

ផ្ដល់សិទ្ធិដោយ៖KQUBE

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor