Sponsor

រាជធានី​ភ្នំពេញ ៖ យុវជន១ក្រុម ម៉ូតូឌុប​គ្នា រត់គេច​ពី​ក្រុមក្មេងស្ទាវ ដេញ​កាប់​ហើយ​ភ័យ​ពេក ក៏​ជ្រុល​បុក​ដើមឈើ​ម្នាក់ បាន​ស្លាប់​នៅ​កន្លែងកើតហេតុ យ៉ាង​អានោច​អាធ​ម៍ និង២នាក់​ទៀត​រងរបួស​ធ្ងន់​ធ្ង​រ កាលពី​វេលា​ម៉ោង១រំលង​អា​ធ្រា​ត ឈានចូល​ព្រឹក ថ្ងៃទី១៩ខែមីនា​ឆ្នាំ២០១៧  នៅ​ចំណុច មុខ​ធានា​គា​អេស៊ីលីដា ខាងត្បូង​ស្តុ​ប កៅ​ដាយ ផ្លូវ​ម៉ៅ​សេទុង សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន។

 ជនរងគ្រោះ ដែល​ស្លាប់​មានឈ្មោះ អ៊ុក ភេទ​ប្រុស អាយុ១៩ ឆ្នាំ​ស្នាក់នៅ​បុរី​ន្តិ​ភាព២ សង្កាត់​ពងទឹក​ខណ្ឌដង្កោ ចំណែក​អ្នករបួសធ្ងន់ ទាំង២នាក់ មាន​ទី១ ឈ្មោះ ធី ភេទ​ប្រុស​អាយុ១៧ឆ្នាំ មុខរបរ​រត់​តុ ស្នាក់​សង្កាត់​ពងទឹក ខណ្ឌដង្កោរ ទី២ឈ្មោះ​ជូ ភេទ​ប្រុស អាយុ១៦ឆ្នាំ ស្នាក់​ជិតគ្នា ។

 តាម​សំដី​មិត្ត​ភ​ក្ត្រ័​សព​បានអោយដឹងថា មុនពេល​កើតហេតុ រូបគេ​រួមទាំង​មិត្ត​ភ័ក្ត្រ មាន​ទាំង​ជនរងគ្រោះ​ផង បាន​ចេញពីផ្ទះ បំណង​ទៅលេង​នៅ​កោះ​ពេជ្រ ដោយមាន​គ្នា៦ទៅ៧នាក់ ជិះ​ម៉ូតូ៣គ្រឿង ដោយ​ជនរងគ្រោះ ជិះ​ម៉ូតូ​ម៉ា​កនិច ព​ណ៍ស ពាក់​ស្លាក​លេខ ភ្នំពេញ 1FT-4928 ឌុប​គ្នា៣នាក់ ខ​ណះ​មកដល់​ចំណុច​គល់ស្ពាន​ស្ទឹងមានជ័យ ក៏មាន​ក្រុមក្មេងស្ទាវ មាន​គ្នា​ជាង១០នាក់ ជិះ​ម៉ូតូ៥ទៅ៦គ្រឿង ប្រដាប់​ដោយ​ដាវ​សាំ​ម៉ូ​រៃ ដេញតាម​ពួកគេ​ពីក្រោយ រហូតដល់​ចំណុច​កើត ស្រាប់តែ​មិត្ត​ភ​ក្ត្រ័​គេ ដែល​ស្លាប់​នោះ​ភ័យ​ពេក ក៏​ជិះ​ម៉ូតូ​ទៅបុក​និង​ដើមឈើ ស្លាប់​ម្នាក់​និង២នាក់​ទៀត រងរបួស​ធ្ងន់ ចំណែក​រូបគេ​និង​អ្នកផ្សេង​ចំនួន២ម៉ូតូ​ទៀត​បាន​ជិះ​គេច​រួចខ្លួន ។

ប្រភព​ដដែល​បន្តទៀត​ថា ពេលដែល​ក្រុមក្មេងស្ទាវ​ដេញ​កាប់​នោះ​ពួកគេ​ដែលជា​ជនរងគ្រោះ មិនបាន​គិត​ជួយ​គ្នា​ទេ គឺ​ជិះ​គេច​រកតែ​រួចខ្លួន​ប៉ុណ្ណោះ ព្រោះ​ភ័យ​ពេក ។ បន្ទាប់ពី​បាត់​មិត្ត​ភ​ក្ត្រ័​យូរពេក រូបគេ​ក៏​បក​ក្រោយ​វិញ​ដើម្បី​រកគ្នា​ស្រាប់តែ​ឃើញ​មិត្ត​ភ​ក្ត្រ័​គេ​ម្នាក់​ដេកស្លាប់​ម្នាក់​បាត់ទៅហើយ ។ ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ទាំង២ត្រូវ​រថយន្ត​សង្គ្រោះ​ដឹក​យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ចំណែក​សព​ត្រូវបាន​ប្រគល់អោយ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅឯ​គេហដ្ឋាន ៕ ផ្ដល់សិទ្ធិដោយ VD7

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor