Sponsor

នា​ពេល​បច្ចុប្បន្ន​យើង​ដឹង​ថា​ស្រោម​អនាម័យ​មាន​ច្រើន​ប្រភេទ​ ហើយ​និង​មាន​គុណ​សម្បត្តិ​ផ្សេង​ៗ​គ្នា​ ប៉ុន្តែ​អ្នក​ពិត​ជា​ពិបាក​ក្នុង​ការ​ជ្រើសរើស​យក​ស្រោម​ប្រភេទ​ណា​មួយ​ ដែល​មាន​គុណភាព​ ក៏ដូចជា​ទប់ស្កាត់​មេរោគ​កំណាច​ៗ​ទាំង​ឡាយ​ដែល​អាច​ឆ្លង​តាម​រយៈ​ការ​រួម​ភេទ​ជា​មួយ​ដៃ​គូរ​របស់​អ្នក​។

ទន្ទឹម​គ្នា​នឹង​បញ្ហា​នេះ​ដែរ​ គេហទំព័រ​ព័ត៌មាន​សុខភាព​ hercampus​ បាន​ធ្វើ​ការ​ស្រាវជ្រាវ​ជាមួយ​វេជ្ជបណ្ឌិត​នានា​នៅ​តាម​បណ្ដា​ប្រទេស​ជាច្រើន​ ដោយ​បាន​រក​ឃើញ​ថា​ ប្រភេទ​ស្រោមអនាម័យ​ទាំង​០៥​ ប្រភេទ​ ដែល​មនុស្ស​គ្រប់គ្នា​គួរ​តែ​ប្រើ​ ឬ​អត់​ នៅ​ពេល​រួមភេទ​នោះ​មាន​ដូច​ខាង​ក្រោម​៖ 

- Latex​ versus​ វា​មាន​ធ្វើ​អោយ​ប្រដាប់​ភេទ​របស់​អ្នក​តឹង​មាំ​ល្អ​ នឹង​មិន​ងាយ​អោយ​របូត ឬ​កិល​ចេញ​ខណៈ​ពេល​អ្នក​កំពុង​ធ្វើ​ចលនា​រួមភេទ​។ 

- Lubricated​ versus​ វា​មាន​ប្រសិទ្ធភាព​ចំពោះ​ការ​វាយ​សម្រុក​គ្រប់​ផ្លាស់​ប្ដូរ​ក្បាច់​។ 

- Textured​ វា​អាច​ជួយ​បង្កើន​ភាព​រំញោច​ដល់​ដៃ​គូ​របស់​អ្នក​។

- Tantric-style​ គឺ​ជា​ប្រភេទ​ស្រោម​ម្យ៉ាង ​ដែល​មាន​សាក់​នៅ​លើ​ស្រោម វា​មាន​តួនាទី​ មិន​ឲ្យ​ប្រដាប់​ភេទ​របស់​អ្នក​ឈឺចាប់​ ឬ​ហើម​។

- Ultra-thin​ គឺ​ជា​ប្រភេទ​ស្រោម​ដែល​​​មាន​រាង​០.០០១inches តែ​ស្វិត​ល្អ។​​

គួរ​បញ្ជាក់​ផង​ដែរ​ថា ​ប្រភេទ​ស្រោម​អនាម័យ​ទាំង​០៥​ខាង​លើ​នេះ ​គឺ​ត្រូវ​បាន​គេ​ទទួល​ស្គាល់​នៅ​ជុំវិញ​ពិភពលោក ប៉ុន្តែ​អ្វី​អ្នក​ប្រើ​ប្រាស់​គួរ​ជៀស​វាង​នោះ​គឺ​ ហាម​យក​ធ្មេញ​របស់​អ្នក​ ដើម្បី​ហែក​វា​ឲ្យ​សោះ​៕ 

ផ្ដល់សិទ្ធិដោយ៖KQUBE

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor