Sponsor

​​ពាក់​ព័ន្ធ​រឿង​​សង្គ្រាម​​ពាក្យ​សម្តី​របស់​មហាជន​​រិះ​គន់​​​លោក ​ម៉ោញ ​សារ៉ាត់​ ដែល​មាន​ព័ត៌មាន​ចុះផ្សាយ​​​​ថា​ លោក​​បាន​បណ្តឹង​ទារ​លុយ​ពី​ម្តាយ​ចិញ្ចឹម​ Maddox ​លោកស្រី​ Jolie ១​​ពាន់​ដុល្លារ​ ជា​ថ្នូរ​នឹង​ការ​មិន​ទាមទារ​​សិទ្ធិ​​គ្រប់គ្រង​​ Maddox​ នោះ​ ​​​​ លោក ​ម៉ោញ ​សារ៉ាត់​ ចេញ​មុខ​បដិសេធន៍​​ជា​ថ្មី​ថា ​លោក​មិនបាន​ជាប់​គ្មាន​ជាប់​សាច់​ឈាម​ជាមួយ​ Maddo​x ទេ ហើយ​លោក​ក៏​បាន​ប្តឹង​ Angelina ​Jolie ដែរ​។​​​

ការ​ចេញ​មុខ​ស្រាយ​បំភ្លឺ​ជា​ថ្មី​បន្ថែម​ពី​ការ​សារ​បង្ហោះ​​​លើ​គណនី​ហ្វេស​ប៊ុក​ផ្លូវការ​របស់​​​​​​​អតីត​​ប្រធាន​អង្គការ​ទស្សន​ខ្មែរ​ដើម្បី​អភិវឌ្ឍន៍​ រូប​នេះ​ បាន​ធ្វើ​ឡើង​តាម​រយៈ​ការ​ផ្ដល់​បទ​សម្ភាស​ជាមួយ​​​​វិទ្យុ​បារាំង ​RFI ​កាល​យប់​ម្សិលមិញ​។​ ​លោក​បន្ត​​ថា​ការ​ចុះផ្សាយ​ព័ត៌មាន​ទាំង​នេះ ​គឺ​សុទ្ធ​តែ​​ជា​ព័ត៌មាន​ចចាមអារ៉ាម​និង​ប្រឌិត​តែ​ប៉ុណ្ណោះ​។ លោក​បន្ថែម​​​ថា​ វា​ជា​រឿង​​គួរ​ឲ្យ​អស់​សំណើច ​ដែល​បាន​ឮ​ថា ​លោក​ចង់​​ប្តឹង​ទាម​ទារ​ប្រាក់​ ១​ពាន់​ដុល្លារ​​​ទៅ​តារា​ហូលីវូដ ​​Angelina ​Jolie ម្តាយ​ចិញ្ចឹម​របស់​ Maddox ​នោះ​ ដោយ​​លោក ​អះអាង​ថា​​ពាក់​ព័ន្ធ​នឹង​ការ​ប្តឹង​នេះ​​ សូម្បី​តែ​ដេក​​យល់​សប្ដិ​ ក៏​លោក​មិនដែល​បាន​គិត​រឿង​ដ៏​គ្មាន​ប្រយោជន៍​នេះ​​ដែរ។

​ លោក​លើក​ឡើង​ទៀត​ថា​ វា​​ពិត​ជា​ហួសចិត្ត ​នៅ​ពេល​ឮ​សារ​ព័ត៌មាន​ចុះផ្សាយ​ព័ត៌មាន​ ដោយ​គ្មាន​មូលដ្ឋាន​បែប​នេះ​ណាស់​។​ សូម​បញ្ជាក់​ផង​ដែរ​ថា​  ព័ត៌មាន​ដែល​ជា​ប្រធាន​ក្តៅ​សម្រាប់​មិត្ត​អ្នកលេង​ក្នុង​បណ្តាញ​សង្គម​​ហ្វេស​ប៊ុក​នេះ​​ ត្រូវ​បាន​បែក​ធ្លាយ​​​​កាល​ថ្ងៃ​ទី​១៩ ខែមីនា​ ឆ្នាំ​២០១៧​ តាម​រយៈ​សារព័ត៌មាន​បរទេស​មួយ​ ឈ្មោះ​ The Sun ដែល​ចុះ​ផ្សាយ​​ជា​ភាសា​អង់គ្លេស ​​ថា លោក​ ម៉ោយ សារ៉ាត មាន​សិទ្ធិ​ស្រប​ច្បាប់​ក្នុង​ការ​គ្រប់គ្រង​លើ​​កូនប្រុស​ចិញ្ចឹម​ច្បង​របស់​លោក​ស្រី ​Angelina Jolie​ ឈ្មោះ​ថា​ Maddox  ​។

យោង​តាម​ប្រភព​ដដែល​នេះ​ បាន​បញ្ជាក់​ថា​​ លោក ​ម៉ោញ ​សារ៉ាត់ ​ក៏​បាន​បង្ហាញ​នូវ​សំណុំ​ឯកសារ​ស្មុំ​កូន​នៅ​តុលាការ​ខេត្ត​បាត់ដំបង ​កាល​ពី​ខែ​សីហា ឆ្នាំ​២០០៣​ផង​ដែរ​នៅ​ក្នុង​បទ​សម្ភាស​ជាមួយ ​The Sun ​  ដែល​ឯកសារ​នេះ​​បញ្ជាក់​ថា តុលាការ​បាន​ទទួល​ស្គាល់​លោក​​​ជា​ឪពុក​បង្កើត​របស់​ Maddox ។ កុមារា Maddox​​  ដែល​​​មាន​ឈ្មោះ​ដើម​ថា រ័ត្ន វិបុល​​ ហើយ​បច្ចុប្បន្ន​មាន​វ័យ​១៥​ឆ្នាំ​ ត្រូវ​បាន​លោក​ស្រី Angelina Jolie ទទួល​យក​ទៅ​ចិញ្ចឹម​កាល​ពី​ឆ្នាំ​២០០១​ ​ក្នុង​​ពេល​នោះ ​គេ​នៅ​ជា​ទារក​ម្នាក់​នៅ​ឡើយ​​៕​​

ផ្ដល់សិទ្ធិដោយ៖KQUBE

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor