
ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ (Donald Trump) បានឲ្យដឹងថា រូបលោកកំពុងបញ្ជាឲ្យដាក់ទណ្ឌកម្មបន្ថែមទៀតទៅលើកូរ៉េខាងជើង ដើម្បីរារាំងការអភិវឌ្ឍន៍កម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង បន្ទាប់ពីគម្រោងបញ្ជូនទ័ពចុះទៅបង្ក្រាបផ្ទាល់របស់ខ្លួន។
នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia។ លោកត្រាំ និយាយថា បន្ទាប់ពីការបញ្ជូនកម្លាំងយោធាទៅកាន់កូរ៉េខាងជើង អាមេរិកនឹងដាក់សម្ពាធពីលើបន្ថែមទៀត ដោយបិទច្រកសេដ្ឋកិច្ចសំខាន់ៗ រួមទំនាក់ទំនងការទូតជាដើម លើសពីនេះទៀតគឺការដាក់សម្ពាធទៅលើធនាគារចិន ដែលធ្វើជំនួយជាមួយជាមួយកូរ៉េខាងជើង និយាយរួមគឺអាមេរិក ជប៉ុន និងកូរ៉េខាងត្បូងនឹងព្យាយាមគ្រប់មធ្យោបាយ ដើម្បីអូសករមេដឹកនាំផ្ដាច់ការលោក គីម យុងអ៊ុន មកចូលអង្គុយតុចរចារគ្នា និងយល់ព្រមបោះបង់រាល់ការអភិវឌ្ឍន៍កម្មវិធីនុយក្លេអ៊ែរទាំងនោះចោល។
គួរបញ្ជាក់ផងដែរថា ការគំរាមដាក់ទណ្ឌកម្មខាងលើនេះ គឺធ្វើឡើងក្រោយកិច្ចប្រជុំមួយរវាង លោកត្រាំ និងមន្ត្រីក្រុមប្រឹក្សាសន្តិសុខ លោក H. R. McMaster ស្ដីអំពីវិធានការថ្មី ក្នុងការដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើងកាលពីថ្ងៃអាទិត្យសប្ដាហ៍មុន បន្ទាប់ពីឭថា ទីក្រុងព្យុងយ៉ាង កំពុងធ្វើការពន្លឿនការផលិតមីស៊ីលឆ្លងទ្វីបរបស់ខ្លួន មុនពេលយោធាអាមេរិកមកដល់៕

ផ្ដល់សិទ្ធិដោយ៖KQUBE