
សិល្បៈ ៖ កាលពីថ្ងៃទី១៩ មីនា កន្លងទៅថ្មីៗនេះតារាចម្រៀង ពេជ្រ សោភា បានបង្ហាញវត្តមានជាមួយកំលោះសង្ហា ស្ទែប បកស្រាយផ្ទាល់បទ "កុំញ៉ែចែ" ដែលជាបទចម្រៀងថ្មីមួយទើបតែផលិតឡើងមិនទាន់បានចេញជា Audioនៅឡើយ។
ការបង្ហាញដៃគូថ្មីកក្រើកឆាកនេះ ពេជ្រ សោភា បានប្រាប់ថា បទចម្រៀងថ្មីនេះ ទើបតែផលិតបានជា Audio ប្រមាណជាបីថ្ងៃមកទេ ហើយការបង្ហាញ Show នៅកោះពេជ្រ លើឆាកស្រាបៀ ANCHOR នេះ ក៏ជាលើកទីមួយដែរ ហើយបទថ្មីនេះ គ្រោងចេញក្នុងពេលឆាប់នេះហើយ៕
ផ្ដល់សិទ្ធិដោយ៖KQUBE