
បន្ទាប់ពីត្រូវបានជ្រើសរើសជាប្រធានគណបក្សកុម្មុយនិស្តចិន ក្រោយពីគណបក្សនេះបង្កើតឡើងក្នុងឆ្នាំ ១៩២១ ម៉ៅ សេទុង (Mao Zedong) មានភារកិច្ចធំបំផុតមួយគឺដឹកនាំប្រជាជនចិនរំដោះខ្លួនចេញពីពួកចក្រពត្តិនិយម និងបនប្រតិកិរិយា ហើយក៏ជាពេលវេលាដែលប្រទេសធំបំផុតទី ៤ លើពិភពលោកនេះ ត្រូវឈានចូលដល់ការធ្វើបដិវត្តមួយ ។
ម៉ៅ សេទុង បានដឹកនាំគណបក្សកុម្មុយនិស្តឲ្យដើរលើមាគ៌ាត្រឹមត្រូវ បន្ទាប់ពីគណបក្សឆ្លងកាត់កំហុសច្រើន ពិសេសមានការបោសសម្អាតទ្រង់ទ្រាយធំក្នុងឆ្នាំ ១៩២៧ នូវសមាជិកក្នុងជួរគណបក្ស ធ្វើឲ្យមនុស្សស្លាប់រាប់ម៉ឺននាក់ ។
ការបោសសម្អាតផ្ទៃក្នុង គឺជាពេលដែល ម៉ៅ សេទុង សម្រេចចិត្តបោះបង់មូលដ្ឋាននៅភាគខាងត្បូង ធ្វើដំណើរថ្មើរជើងទៅទិសខាងជើង តាមផ្លូវវាងឆ្លងកាត់ភាគខាងលិចប្រទេសមានចម្ងាយជិតមួយម៉ឺនគីឡូម៉ែត្រ ។ ក្រោមការដឹកនាំរបស់ ម៉ៅ សេទុង គណបក្សកុម្មុយនិស្ត ទទួលបានកិត្តិសព្ទល្បីល្បាញខ្លាំងក្នុងពេលប្រយុទ្ធប្រឆាំងកងទ័ព ជប៉ុន ឈ្លានពាន និងបានរួបរួមជាមួយកងកម្លាំងស្នេហាជាតិដឹកនាំដោយ ជាង កៃចៀក (Chiang Kai-shek) ទប់ទល់នឹង ជប៉ុន ។

ក្រោយសង្គ្រាមលោកលើកទីពីរ មៅ សេទុង និង ជាង កៃចៀក ដែលគាំទ្រដោយចក្រពត្តិ អាមេរិក បែកបាក់គ្នា ហើយមានសង្គ្រាម ប៉ុន្តែ ម៉ៅ សេទុង ជាអ្នកឈ្នះក្នុងសង្គ្រាមស៊ីវិលនាពេលនោះ ដែលមានន័យថាប្រទេស ចិន ត្រូវបានរំដោះពីចក្រពត្តិ នាំទៅរកការបង្កើតរបបថ្មីឈ្មោះ សាធារណរដ្ឋប្រជាមានិតចិន ចំណែកកងទ័ពត្រូវបានគេហៅថា កងទ័ពរំដោះប្រជាជនចិន ។
ក្រោយការរំដោះប្រទេសពីចក្រពត្តិ គណបក្សកុម្មុយនិស្តបានបញ្ចប់សកម្មភាពកៀបសង្កត់ពីបរទេស និងកសាងសេដ្ឋកិច្ចមួយដែលឯករាជ្យពីចក្រពត្តិនិយម ព្រមទាំងធ្វើឲ្យប្រសើរដល់ជីវភាពប្រជាជន ទោះជាត្រូវបាន អាមេរិក និង សូវៀត ចាត់ទុកជាសត្រូវក៏ដោយ ។ ប្រទេស ចិន បានជួយ កូរ៉េខាងជើង អំឡុងសង្គ្រាម កូរ៉េ ឆ្នាំ ១៩៥០ ដល់ឆ្នាំ ១៩៥៣ និងបានយកឈ្នះលើនយោបាយសង្គ្រាមត្រជាក់រវាងមហាអំណាចសេរីនិយម និងសង្គមនិយម ។
លោក ម៉ៅ សេទុង ត្រូវបានប្រជាជន ចិន គោរពថាជាបិតាបេដិវត្តន៍ និងជាអ្នកបានធ្វើឲ្យប្រទេស ចិន រួបរួមដោយមិនត្រូវបានពុះហែកជាចំរៀកៗ ព្រមទាំងជាអ្នករំដោះប្រទេសជាតិពីនឹមអាណានិគម នាំមហាប្រទេសនេះឆ្ពោះទៅរកពិភពលឧស្សាហកម្ម ។ ទីបំផុតគណក្សកុម្មុយនិស្ត មានលក្ខណទំនើបនិយម ប្រឆាំងពុករលួយ និងមានទំនោលើការអភិវឌ្ឍ ធ្វើឲ្យគណបក្សនេះចាក់គ្រឹះដ៏រឹងមាំ រហូតដល់របបសេរីនិយមមិនអាចគាស់រំលើងបាន ។
ផ្ដល់សិទ្ធិដោយ៖KQUBE