
សិល្បៈ ៖ ព័ត៌មានតារាសម្ដែង និងពិធីការិនី ឈិន សុធារី រងរបួសពេញខ្លួនដោយសារស្នាដៃប្ដីលោក សុវណ្ណ មករា ពេលនាងតាមទាន់ប្ដីនាំស្រីស្នេហ៍វ័យក្មេងឡើងផ្ទះសំណាក់ កំពុងធ្វើឲ្យមជ្ឈដ្ឋានអ្នកសិល្បៈ ក៏ដូចជាទស្សនិកជនចាប់អារម្មណ៍ និងសម្ដែងការអាណិត ហើយក៏រង់ចាំស្ដាប់ការឆ្លើយតបពីប្ដីប្រពន្ធមួយគូនេះផងដែរ។ ខាងក្រោមនេះជាការបញ្ជាក់របស់ ឈិន សុធារី ជាមួយលោក តាន់ ចន្ថា អ្នកផលិតព័ត៌មានវេបសាយ Kqube.net ។
ការបញ្ជាក់របស់ ឈិន សុធារី បានទទួលស្គាល់ថា "ស្នាមរបួសលើខ្លួនប្រាណខ្ញុំ ទាំងនេះមិនមែនបណ្ដាលមកពីប្ដីប្រើអំពើហិង្សាទេ គឺខ្ញុំធ្លាក់ពីកាំជណ្ដើរដោយខ្លួនឯង ដូច្នេះហើយទើបរងបួសដៃជើង"។ បញ្ជាក់ដល់ចំណុចនេះពេលយើងដាក់សំណួរថា តើអ្នកនាងអាចបញ្ជាក់បានទេ រឿងរ៉ាវប្ដីនាំស្នេហ៍ឡើងផ្ទះសំណាក់ជាការពិត ឬគ្រាន់តែជាការយល់ច្រឡំ ?

សំណួរនេះ ឈិន សុធារី មិនឆ្លើយតបទេ ដោយនាងប្រាប់ថា នាងរង់ចាំមើលប្ដីនាងធ្វើអ្វីបន្តទៀត និងឆ្លើយតបជាមួយអ្នកកាសែតយ៉ាងម៉េច?

ផ្ដល់សិទ្ធិដោយ៖KQUBE